រដ្ឋាភិបាលវៀតណាមមានផែនការសកម្មភាពស្ដីពីទិសដៅ និងភារកិច្ច​អភិវឌ្ឍន៍​ទីក្រុង​ហូជីមិញ

(VOVWORLD) - សេចក្តីសម្រេចចិត្តក៏បានកំណត់ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ទីក្រុងហូជីមិញនឹងអភិវឌ្ឍន៍ស្មើរនឹងទីក្រុងធំៗនៅលើពិភពលោក ហើយក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសេវាកម្មរបស់អាស៊ី។
រដ្ឋាភិបាលវៀតណាមមានផែនការសកម្មភាពស្ដីពីទិសដៅ និងភារកិច្ច​អភិវឌ្ឍន៍​ទីក្រុង​ហូជីមិញ - ảnh 1ទីក្រុងហូជីមិញ ។ រូបថត៖ Hong Dat/VNA

នាថ្ងៃទី ២ មិថុនា រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្ត ស្ដីពី កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល អនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅភារកិច្ចអភិវឌ្ឍន៍ទីក្រុងហូជីមិញដល់ឆ្នាំ ២០៣០ ទស្សនវិស័យដល់ឆ្នាំ ២០៤៥។ សេចក្តីសម្រេចចិត្តកំណត់គោលដៅថា ដល់ឆ្នាំ ២០៣០ ទីក្រុងហូជីមិញក្លាយទៅជាទីក្រុងអរិយធម៌ ទំនើប មេត្តាធម៌ រស់រវើក ច្នៃប្រឌិត មានប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ជាទីក្រុងសេវាកម្ម-ឧស្សាហកម្មទំនើប ក្បាលម៉ាស៊ីនអំពីសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល មជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ; ពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជាតិទាំងមូល សមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ មានឋានៈលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍។ កំណើនជាមធ្យមសម្រេចបានប្រមាណ ៨% - ៨,៥% ក្នុងមួយឆ្នាំ; GRDP លើមនុស្សម្នាក់គឺប្រហែល ១៤ ៥០០ ដុល្លារអាមេរិក; សេដ្ឋកិច្ចឌីជីថលរួមចំណែក ៤០% ដល់ GRDP ។ សេចក្តីសម្រេចចិត្តក៏បានកំណត់ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ទីក្រុងហូជីមិញនឹងអភិវឌ្ឍន៍ស្មើរនឹងទីក្រុងធំៗនៅលើពិភពលោក ហើយក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសេវាកម្មរបស់អាស៊ី។ ព្រមទាំង ជាគោលដៅសកលដ៏ទាក់ទាញមួយ; សេដ្ឋកិច្ចនិងវប្បធម៌អភិវឌ្ឍន៍ដ៏វិសេសវិសាល ប្រជាជនមានជីវភាពរស់នៅខ្ពស់; ជាតត្តាស្នូលនៃតំបន់ទីក្រុងហូជីមិញ និងតំបន់ណាបូខាងកើត ជាប៉ូលកំណើនរបស់ប្រទេសជាតិទាំងមូល ព្រមទាំងជាគោលដៅដ៏ទាក់ទាញសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ