រដ្ឋាភិបាលវៀតណាមរៀបចំកិច្ចប្រជុំជាប្រចាំខែសីហា ឆ្នាំ២០១៥

រដ្ឋាភិបាលវៀតណាមរៀបចំកិច្ចប្រជុំជាប្រចាំខែសីហា ឆ្នាំ២០១៥ - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី៣១ សីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហា
 ឆ្នាំ២០១៥។តាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគនៅសម័យប្រជុំ
នេះ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៥ ម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាព តំលៃ
នាំចូលរក្សាបាននូវអត្រាកំណើន សុខុមាលភាពសង្គមបន្តបានធានា សន្តិសុខ
នយោបាយ សណ្ដាប់ធ្នាប់បានរក្សារឹងមាំ។នាថ្ងៃនេះដែរ សមាជិករដ្ឋាភិបាល
បានប្រមូលផ្ដុំពិភាគ្សានិងឯកភាពលើដំណោះ ស្រាយបញ្ជាណែនាំនានាក្នុង
ប៉ុន្មានខែចុងឆ្នាំដើម្បីអនុវត្តសន្ទស្សន៍ គោលដៅ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែល
បានដាក់ចេញ។រដ្ឋាភិបាលក៏បានត្រួតពិនិត្យ វាយ តំលៃអំពីស្ថានភាពអនុវត្ត
ថវិការរដ្ឋឆ្នាំ២០១៥ និងលទ្ធផលនៃការៀបចំរចនា សម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ
ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ