រដ្ឋាភិបាលស៊ីរីបើកខ្សែរបៀងមនុស្សធម៌ថ្មីនៅខាងក្រៅតំបន់ Ghouta ប៉ែកខាងកើត

(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានជូនដំណឹងថា៖ ខ្សែរបៀងមនុស្សធម៌ពោលខាងលើត្រូវបានបង្កើតឡើងសម្រាប់ជនស៊ីវិល ដែលតែងតែរងការឡោមព័ទ្ធដោយក្រុមភេរវករនៅក្នុងតំបន់ Ghouta ប៉ែកខាងកើត នៅក្បែរទីក្រុង Damascus ដូច្នេះពួកគេអាចចាកចេញពីទីនេះ តាមខ្សែផ្លូវ Jisreen-Mleha។
រដ្ឋាភិបាលស៊ីរីបើកខ្សែរបៀងមនុស្សធម៌ថ្មីនៅខាងក្រៅតំបន់ Ghouta ប៉ែកខាងកើត - ảnh 1រដ្ឋាភិបាលស៊ីរីបើកខ្សែរបៀងមនុស្សធម៌ថ្មីនៅខាងក្រៅតំបន់ Ghouta ប៉ែកខាងកើត 

រដ្ឋាភិបាលស៊ីរីនាថ្ងៃទី ៨ មិនា បានបើកខ្សែរបៀងមនុស្សធម៌ទី ២ នៅខាងក្រៅតំបន់ Ghouta ប៉ែកខាងកើត ដែលបច្ចប្បន្ន ស្ថិតក្រោមការកាន់កាប់របស់ក្រុមបះបោរជាប្រចាំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានជូនដំណឹងថា៖ ខ្សែរបៀងមនុស្សធម៌ពោលខាងលើត្រូវបានបង្កើតឡើងសម្រាប់ជនស៊ីវិល ដែលតែងតែរងការឡោមព័ទ្ធដោយក្រុមភេរវករនៅក្នុងតំបន់ Ghouta ប៉ែកខាងកើត នៅក្បែរទីក្រុង Damascus ដូច្នេះពួកគេអាចចាកចេញពីទីនេះ តាមខ្សែផ្លូវ Jisreen-Mleha។

នាថ្ងៃដដែល កងទ័ពស៊ីរីបានកាត់ផ្ដាច់ខ្សែការពាររបស់កងទ័ពបះបោរ ខណៈដែលកងកម្លាំងទាំងនេះបានធ្វើដំណើរពីប៉ែកខាងកើត រួមជាមួយកងកម្លាំងពីប៉ែកខាងលិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ