រដ្ឋាភិបាលអ៊ីរ៉ាក់រំដោះបានទីកន្លែងមួយចំនួនជាយទីក្រុង Mosul


រដ្ឋាភិបាលអ៊ីរ៉ាក់រំដោះបានទីកន្លែងមួយចំនួនជាយទីក្រុង Mosul  - ảnh 1
រដ្ឋាភិបាលអ៊ីរ៉ាក់រំដោះបានទីកន្លែងមួយចំនួនជាយទីក្រុង Mosul (VNA)

(VOVworld) – នាថ្ងៃទី ២០ តុលា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi
បានឲ្យដឹងថា៖ កងទ័ពនៃប្រទេសនេះកំពុងទទួលបានការបោះជំហានលើស​ពីអ្វី
ដែលបានគិតក្នុងយុទ្ធនាការវាយប្រហាររំដោះទីក្រុង Mosul ពីបាតដៃរបស់
អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ថ្លែងមតិនៅសន្និសីទ online អន្តរជាតិស្តីពី
 អនាគតរបស់ Mosul នាយករដ្ឋមន្ត្រី Haider al Abadi បានសន្យានឹងការពារ
ជនស៊ីវិលជំលៀសពីទីក្រុង Mosul។ ក្នុងពេលនោះ នាថ្ងៃដដែល បណ្ដាតំលាំង
សន្តិសុខអ៊ីរ៉ាក់បានសហការជាមួយកំលាំងជន Kurd រំដោះបានទីក្រុង Bartillah
មានចម្ងាយ ២០ គីឡូម៉ែត្រពីទីក្រុង Mosul និងទីក្រុងមួយចំនួនទៀត ភាគ
ខាងត្បូងអ៊ីរ៉ាក់ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ