រដ្ឋាភិបាលអាល្លឺម៉ង់អនុម័តលើកញ្ចប់វិធានការថ្មីអំពីបញ្ហាជនអន្តោប្រវេសន៍
|
រដ្ឋាភិបាលអាល្លឺម៉ង់អនុម័តលើកញ្ចប់វិធានការថ្មីអំពីបញ្ហាជនអន្តោប្រវេសន៍ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៩ កញ្ញា រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើកញ្ចប់វិធាន
ការថ្មីដើម្បីទប់ទល់នឹងចំនួនជនអន្តោប្រវេសន៍ច្រើនបំផុតពីមុនមកនៅ ប្រទេសនេះ
ក្នុងនោះ មានការអនវុត្តលក្ខ័ណ្ឌតឹងរឹងថែមទៀតចំពោះជន អន្តោប្រវេសន៍ពីតំបន់
Balkans។ អាល្លឺម៉ង់ក៏បាននាំប្រទេស Albania Montenegro និងតំបន់ Kosovo ចូល
ក្នុងបញ្ជីរាយនាមបណ្ដាប្រទេសសុវត្ថិភាព ផងដែរ។ តាមនោះ បែឡាំងនឹងបណ្តេញ
ចេញជនអន្តោប្រវេសន៍ពីប្រទេសនានា ពោលខាងលើយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាល
អាល្លឺម៉ងក៏បានស្វែងរកវិធានការ កាត់បន្ថយចំណាយសំរាប់ជនអន្តោប្រវេសន៍ផង
ដែរ។ តាមគំរោង កញ្ចប់វិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ វិច្ឆិការតទៅ។
តាមការព្យាករណ៍ អាល្លឺម៉ង់នឹងទទួលជនចំណាកស្រុកចំនួន ១ លាននាក់ កើន ៥
ដងបើប្រៀបនឹងឆ្នាំ ២០១៤។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីប៉ូឡួញ លោកស្រី Ewa
Kapacz បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះនឹងទទួលជនចំណាកស្រុកជាជន
ប៉ូឡួញរាប់ពាន់នាក់ដែលកំពុងរស់នៅនៅ Kazakhstan និងអ៊ុយក្រែន ព្រមទាំង
គណៈរដ្ឋមន្ត្រីប៉ូឡួញនឹងលៃទុកចំនួនទឹកប្រាក់ស្មើរនឹង ៨ លានដុល្លាអាមេរិក
ដើម្បីជួយគេវិលត្រឡប់មកប្រទេសវិញ៕