រដ្ឋាភិបាលឥណ្ឌូនេស៊ីបានរៀបចំកិច្ចប្រជុំជាច្រើនបន្ទាប់ពីប្រទេសចិនបានលុកជ្រៀតចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន

(VOVWORLD) -  ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រសួងនិងស្ថាប័នរដ្ឋាភិបាលឥណ្ឌូនេស៊ីបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាច្រើន បន្ទាប់ពីប្រទេសចិនបានលុកជ្រៀតចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ) ។
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានរៀបចំកិច្ចប្រជុំជាច្រើនបន្ទាប់ពីប្រទេសចិនបានលុកជ្រៀតចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន - ảnh 1 រដ្ឋាភិបាលឥណ្ឌូនេស៊ីបានរៀបចំកិច្ចប្រជុំជាច្រើនបន្ទាប់ពីប្រទេសចិនបានលុកជ្រៀតចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (រូបថត៖ AP/TTXVN)
 រដ្ឋមន្រ្តីក្រសួងសម្របសម្រួលកិច្ចការនយោបាយ ច្បាប់និងសន្តិសុខឥណ្ឌូនេស៊ីលោក Mahfud MD ទើបបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៅទីស្នាក់ការក្រសួងនេះកាលពីរសៀលថ្ងៃអង្គារ។ នេះគឺជាកិច្ចប្រជុំសម្ងាត់មួយ ហេតុដូច្នេះហើយខ្លឹមសារនៃកិច្ចប្រជុំនេះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។ ក៏ប៉ុន្តែ យោងតាមប្រភពព័ត៌មាននានាបានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីវិធានការណ៍ទប់ទល់រាល់បញ្ហា ខណៈដែលប្រទេសចិនលើកសំណើរទាមទារចំពោះតំបន់សមុទ្រនៅជិតប្រជុំកោះ Natuna ។

រាល់បញ្ហានៅដែនសមុទ្រភាគខាងជើងនៃប្រជុំកោះ Natuna បានក្លាយទៅជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី កងកម្លាំងមានសមត្ថកិច្ចប្រទេសនេះ រកឃើញនាវានេសាទជាច្រើនអមដំណើរដោយនាវាប៉ូលីសចិន បានរំលោភបំពានលើតំបន់ EEZ របស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ