រដ្ឋមន្ត្រីការបរទេស G7 ឯកភាពអំពីគោលជំហរអំពីសារធារណរដ្ឋប.ប.ក

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសនៃក្រុមខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខ ទាំង៧  លើពិភពលោក (G៧)  ទទួលបានទស្សនៈរួមមួយអំពីបញ្ហានុយក្លេអ៊ែររបស់សារធារណរដ្ឋប.ប.ក នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស និងសន្តិសុខ G៧ ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុង  Toronto របស់កាណាដា។ 
រដ្ឋមន្ត្រីការបរទេស G7 ឯកភាពអំពីគោលជំហរអំពីសារធារណរដ្ឋប.ប.ក - ảnh 1 រដ្ឋមន្ត្រីការបរទេស G7 ឯកភាពអំពីគោលជំហរអំពីសារធារណរដ្ឋប.ប.ក

នេះគឺជាសេចក្ដីប្រកាសរបស់លេខាធិការរងទទួលបន្ទុកសារព័ត៌មាននៃក្រសួងការបរទេសជប៉ុន លោក  Toshihide Ando នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២៣ មេសា នៅទីក្រុង Toronto។

យោងតាមលោក Ando បានឲ្យដឹងថា៖ បញ្ហានុយក្លេអ៊ែររបស់ សារធារណរដ្ឋប.ប.ក គឺជាអាទិភាពចម្បងរបស់រដ្ឋមន្ត្រីការបរទេស G៧ នានា ហើយភាគីទាក់ទិននានាបានឯកភាពរក្សាសម្ពាធជាអតិបរមាចំពោះព្យុងយ៉ាង ក្នុងបញ្ហាលំបំបាត់នុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ