|
រដ្ឋមន្ត្រីការបរទេស Lavrop ចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចស្វែងរកវិធានការផ្លាស់ប្តូររបបនៅរុស្ស៊ី |
(VOV)_ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នាថ្ងៃទី២២ វិច្ឆិកា បាន
ចោទប្រកាន់បណ្ដាប្រទេសលោកខាងលិខកំពុងស្វែងរកវិធានការផ្លាស់ប្តូររបបនៅ
រុស្ស៊ី តាមរយៈបណ្ដាបទដាក់ទណ្ឌកម្ម ទាក់ទិនដល់បញ្ហាអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរ
ទេសរុស្ស៊ី បាននាំចេញបទថ្លែងមតិពោលខាងលើ ក្នុងកាលះទេសះ អាមេរិកនិង EU
កំពុងអនុវត្តបទដាកទណ្ឌកម្មជាច្រើន ទៅលើរុស្ស៊ី។ បណ្ដាបទដាក់ទណ្ឌកម្មនេះប្រ
មូលផ្តុំទៅលើវិស័យមុខព្រួញរបស់រុស្ស៊ី ដូចជា៖ថាមពល ការពារជាតិ ហិរញ្ញវត្ថុ…លៗ
ធ្វើអោយខឿនសេដ្ឋកិច្ចរុស្ស៊ីត្រូវជួបការលំបាកជាច្រើន៕