រដ្ឋមន្ត្រីការបរទេសជាង២០រូបអញ្ជើញចូលរួមបណ្តាកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី

រដ្ឋមន្ត្រីការបរទេសជាង២០រូបអញ្ជើញចូលរួមបណ្តាកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី - ảnh 1


(VOVworld)-នាថ្ងៃទី៤សីហា រដ្ឋមន្ត្រីការបរទេសជាង២០រូបមកពីប្រទេសអាស៊ាន
ប្រទេសជាដៃគូ និងប្រទេសសន្ទនារបស់អាស៊ាន បានអញ្ជើញចូលរួម បណ្តាសន្និ
សីទ ដែលជាការចាប់ផ្តើមគឺសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំ អាស៊ាន
លើកទី៤៨ (AMM 48) នៅមជ្ឈមណ្ឌលសន្និសិទអន្តរជាតិនៅរដ្ឋធានី Kuala Lumpur
របស់ម៉ាឡេស៊ី។ សន្និសីទលើកនេះ បានពិភាគ្សាអំពីវឌ្ឍន៍ភាព ដែលទទួលបាន ក្នុងការអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ាន នៅសន្និសីទ
ជាន់ខ្ពស់អាស៊ានលើកទី២៦ នាខែមេសាមុននេះ។ ក្នុងនោះមានទាំង ដំណើ
ការកសាងសហគមន៍អាស៊ាននាចុងឆ្នាំនេះ ទិសដៅសម្រាប់អាស៊ានក្នុងបណ្តា
ឆ្នាំបន្ត បន្ទាប់ពីការបង្កើតសហគមន៍រួមនិងបើកទូលាយទំនាក់ទំនង ជាមួយដៃគូ។

        នៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៨និងបណ្តា សន្និសីទទាក់ទិននានា​ តាមគំរោង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham
Binh Minh នឹងមានជំនួបសន្ទនាទ្វេភាគីជាមួយដៃគូមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ