រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកាមកបំពេញទស្សនកិច្ចនៅវៀតណាម

     

រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកាមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
លោក Nguyen Tan Dung និងលោក Jose Enrique Catillo ​(TTXVN)

 (VOV)_នាថ្ងៃទី ២៨ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម 
លោក Nguyen Tan Dung បានអញ្ជើញទទួលជួបសន្ទនា ​រដ្ឋមន្ត្រីការបរទេសនិង
សាសនាកូស្តារីកា Jose Enrique Catillo ដែល​កំពុង​មកបំពេញទស្សនកិច្ចនៅវៀត
ណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់លទ្ធផលនៃជំនួប
សន្ទនា រវាងរដ្ឋមន្ត្រី Jose Enrique Catillo និង រដ្ឋមន្ត្រីការបរទេសវៀតណាម លោក 
Pham Binh Minh និង​ជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដ៏សែន
សំខាន់  ក្នុងការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង
ពីរ។ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានសម្ដែងគោលបំណងថា៖ កូស្តារី​កា
នឹង​ធ្វើជាស្ពានតភ្ជាប់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ​វិនិយោគ រវាងវៀតណាមនិងបណ្ដាប្រទេសអាមេរិកឡាទិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ