រដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចនៅសឹង្ហបូរី

រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ក្នុងដំណើរទស្សនកិច្ច ជាផ្លូវការនៅ
សឹង្ហបូរី នាថ្ងៃទី ៥​ មិនា បានមានការជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី
 K.Sanmugam និងអញ្ជើទៅសំដែងការគួរសម នាយករដ្ឋមន្ត្រីសឹង្ហបូរី​ Lee Hsien Loong ដាក់កម្រងផ្កានៅស្តូប រំលឹកវិញ្ញាណក្ខន្ធ លោក​ប្រធានហូជីមិញ ក្នុងសារមន្ទីរអរីយម៌
ទ្វីប អាស៊ីរបស់សឹង្ហបូរី។

ក្នុងការទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Pham Binh Minh នាយករដ្ឋមន្ត្រី
Lee Hsien Loong វាយតំលៃខ្ពស់ចំពោះ ការដែលថ្នាក់ ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង
២ជានិច្ចកាល ផ្លាស់ប្តូដំណើរទេស្សកិច្ច នៅប្រទេសទៅវិញទៅមក ជាពិសេសគឺ
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសឹង្ហបូរី របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang នា
ខែកញ្ញា ឆ្នាំ ២០១១ និងដំណើរទស្សនកិច្ចវៀតណាមនាពេលខាងមុខ របស់ប្រធានា
ធិបតីសឹង្ហបូរី Tony Tan Keng Yam។ នាយករដ្ឋមន្ត្រី Lee Hsien Loong អះអាងថា៖នឹង
បន្តលើកទឹកចិត្ត បង្កលក្ខណៈឲ្យ បណ្ដាវិនិយោគកិនសឹង្ហបូរី វិនិយោគចូលវៀតណាម។

រដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចនៅសឹង្ហបូរី - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh (Image: Vietnamplus)


ក្នុងការចរចាររវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ ភាគីទាំង២បានឯកភាពគួប
ផ្សំយ៉ាងជិតស្និទ្ធដើម្បីជំរុញការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំង
២។ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគីភាគីទាំង២អះអាងនឹងបន្តគួបផ្សំ នៅបណ្ដា
វេទិការតំបន់និងសកលលោក ឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីរួមជាមួយ
បណ្ដាប្រទេសអាស៊ានផ្សេងៗទៀត កសាងសហគមន៍អាស៊ាន សមគ្គីភាពនិងចីរ
ភាពក្នុងឆ្នាំ ២០១៥។ ភាគីទាំង២ចែករំលែកសារៈសំខាន់ របស់ការធានា សន្តិភាព
ស្ថេរភាព សន្តិសុខនិងសេរីភាពនាវាចរ នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយ
សន្តិភាពវិធី គោរពតាម អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ និង សេចក្តីថ្លែងការស្តីពីក្រុមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
កសាង ក្រុមសិលធម៌នៃបញ្ហា សមុទ្រខាងកើតយ៉ាងឆាប់ៗ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ