រដ្ឋមន្ត្រី​ការបរទេស​អាមេរិកនិង​ចិន​បាន​ជួប​​គ្នា​នៅខាង​​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃទី២៧ ខែកញ្ញា បានជួបពិភាក្សាគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា លោកបានលើកឡើងពីសកម្មភាពដ៏គ្រោះថ្នាក់និងបង្កអស្ថិរភាពរបស់ចិននៅសមុទ្រខាងកើត ហើយបានពិភាក្សាអំពីការកែលម្អទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីហានិភ័យពីបញ្ញាសិប្បនិម្មិត (AI)ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ភាគីទាំងពីរមិនបានពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែននោះទេ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិកនិង​ចិន​បាន​ជួប​​គ្នា​នៅខាង​​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបពិភាក្សាគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃទី២៧ ខែកញ្ញា។ រូបថត៖ រ៉យទ័រ

សហរដ្ឋអាមេរិក និងចិន ដែលជាមហាសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក មានការខ្វែងគំនិតគ្នាជាច្រើនលើបញ្ហាមួយចំនួន រួមទាំងជម្លោះនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា ហើយសហរដ្ឋអាមេរិកបានដាក់កម្រិតលើការនាំចេញបន្ទះឈីប Semiconductor ទំនើបៗទៅកាន់ប្រទេសចិន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនកាលពីឆ្នាំមុន នៅពេលដែលប៉េងប៉ោងខ្យល់ក្តៅមួយគ្រឿងរបស់ចិនបានហោះចូលទឹកដីអាមេរិក ហើយត្រូវបានបាញ់ទម្លាក់។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាននូវកាណាល់ទំនាក់ទំនងបើកចំហ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជៀសវាងការប្រកួតប្រជែងធ្លាក់ចូលទៅក្នុងជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ