រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបនិងមជ្ឈឹមបូព៌ា
(VOVWORLD) - នាថ្ងៃទី ២១ ខែវិច្ឆិកា ក្រសួងការបរទេសអាមេរិកបានប្រកាសថា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo មានជំនួបប្រជុំដាច់ដោយឡែកមួយជាមួយអ្នកចរចារបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងកងកម្លាំងតាលីបង់នៅដូហា (ប្រទេសកាតា)។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវឱ្យភាគីទាំងពីរពន្លឿនការចរចាសន្តិភាពនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានពន្លឿនដំណើរការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ព្រមទាំង លើកទឹកចិត្តឱ្យមានការពិភាក្សាបន្ទាន់ស្តីពីដំណើរការផ្លូវនយោបាយនិងបទឈប់បាញ់គ្នាជានិច្ចនិងទូលំទូលាយនៅអាហ្វហ្គានីស្ថានផងដែរ។
គួរបញ្ជាក់ថាមុននោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នៅឯទីក្រុងអាប៊ូដាប៊ី ព្រះអង្គម្ចាស់អាប៊ូដាប៊ីដែលជាមេបញ្ជាការរងជាន់ខ្ពស់នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) Mohamed bin Zayed Al Nahyan បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិធីដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាង UAE និងសហរដ្ឋ អាមេរិក៕