រដ្ឋមន្ត្រីការបរទេសអាមេរិកមានក្តីសង្ឃឹមអំពីជំនួបកំពូលអាមេរិក-ស.ប.ប កូរ៉េលើកទី២

(VOVWORLD) -  នាពីថ្ងៃទី៣ ខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo  បន្តសំដែងសុទិដ្ឋិនិយមថា ជំនួបកំពូលអាមេរិក-ស.ប.បកូរ៉េ លើកទី២ នឹងប្រព្រឹត្តទៅនាពេលឆាប់ៗ ក៏ប៉ុន្តែនៅតែមានការមន្ទិលសង្ស័យថាភាគីទាំងពីរនឹងសម្រេចបានកិច្ចព្រមព្រៀងមួយមានលក្ខណៈប្រវត្តិសាស្ត្រផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកមានក្តីសង្ឃឹមអំពីជំនួបកំពូលអាមេរិក-ស.ប.ប កូរ៉េលើកទី២ - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo 

យោងតាមលោក Mike Pompeo  បានឲ្យដឹងថាជំនួបកំពូកនេះនឹងរួមចំណែកឲ្យប្រទេសអាមេរិកកាន់តែល្អប្រសើរឡើង និងមានសុវត្ថិភាពបន្ថែមទៀត ដោយកាត់បន្ថយការគំរាមកំហែងមិនត្រឹមតែពីអាវុធនុយក្លេអ៊ែរដែលកំពុងតម្រង់ទៅលើអាមេរិកតែប៉ុណ្ណោះ ថែមទាំងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទៀតផង។ក៏ប៉ុន្តែ នៅពេលដែលសួរថាតើជំនូបកំពូលនាពេលខាងមុខក៏នាំមកនូវសម្រេចបានកិច្ចព្រមព្រៀងមួយយ៉ាងយូរអង្វែងដែរឬទេ លោក  Mike Pompeo  បានអះអាងថា លោកនឹងមានការភ្ញាក់ផ្អើលប្រសិនបើភាគីទាំងពីរសម្រេចបាននូវការស្រុះចិត្តគំនិតនឹងគ្នាលើគ្រប់បញ្ហានៅក្នុងជំនួបនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ