រដ្ឋមន្ត្រីការបរទេសអារ៉ាប់និងអាមេរិកដំណើរកិច្ចប្រជុំស្តីអំពី IS


រដ្ឋមន្ត្រីការបរទេសអារ៉ាប់និងអាមេរិកដំណើរកិច្ចប្រជុំស្តីអំពី IS - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (Image: VNA)

(VOVworld) – សំដៅអនុវត្តកិច្ចសន្យាអំពីការបង្កើតសម្ព័ន្ធភាពអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងនឹងពួកឧទ្ទាមស្វ័យប្រកាស “រដ្ឋឥស្លាម” (IS) ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈឹម
បូព៌ារខាងមុខ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងដំណើរការកិច្ច ប្រជុំជាមួយសមភាគីនៃបណ្ដាប្រទេសអារ៉ាប់នៅទីក្រុង Jeddah របស់ Saudi Abrabia
ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១០ និងទី ១១ កញ្ញា។ ខ្លឹមសារស្នូលនៃការពិភាក្សានេះគឺ សំដៅស្វែងរកវិធានការប្រយុទ្ធប្រឆាំងនឹងភេវរកម្មនិយម ជាពិសេសគឺ កំលាំងពួក
ឧទ្ទាមស្វ័យប្រកាស IS ដែលកំពុងបង្កភាពតានតឹងនៅអ៊ីរ៉ាក់។ ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ៩ កញ្ញា  រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាង
ថា៖ នឹងស្មារកៀកស្មារជាមួយសហគមន៍ទាំងអស់នៅអ៊ីរ៉ាក់ ក៏ដូចជា បណ្ដាដៃគូក្នុង តំបន់និងអន្តរជាតិសំដៅបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងសត្រូវរួមរបស់អ៊ីរ៉ាក់។ រដ្ឋមន្ត្រីការបទេសអាមេរិកបានអំពាវនាវឲ្យប្រទេសនានាគាំទ្រការខំប្រឹងប្រែងនេះ ដោយការផ្តល់គ្រឿងបរិក្ខារយោធា ការជួយឧបត្ថម្ភខាងមនុស្សធម៌ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ