រដ្ឋមន្ត្រីការពារប្រទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅប៉ាគីស្ថាន

រដ្ឋមន្ត្រីការពារប្រទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅប៉ាគីស្ថាន - ảnh 1
រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel (Image: VOV)

(VOVworld) – នាថ្ងៃទី ៩ ធ្នូ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប៉ាគីស្ថានដើម្បីពិភាក្សាអំពីរាល់បញ្ហាសន្តិសុខ
ក្នុងតំបន់ ក្នុងនោះមានបញ្ហាអាប់ហ្គានីស្ថាន។ ក្នុងរយៈពេលស្នាក់នៅ ប៉ាគីស្ថាន
រដ្ឋមន្ត្រី Chuck Hagel បានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Nawaz
Sharif និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត សំដៅពិភាក្សាអំពី ការគំរាមកំហែងចំពោះ
សន្តិសុខនៅប្រទេសនេះជាពិសេសគឺស្ថានភាពតាមបណ្ដោយខ្សែព្រំដែនជាមួយ
អាប់ហ្គានីស្ថាន។ ដំណើរទស្សនកិច្ចរបស់ លោក Chuck Hagel បានប្រព្រឹត្តទៅ​ ក្នុងកាលៈទេសៈដែលភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងប៉ាគីស្ថាន
ឡើងជណ្តើរក្នុងរយៈពេលប៉ុន្មានឆ្នាំជាបន្តបន្ទាប់។ ប៉ាគីស្ថានបានព្រមានបិទច្រក់
ទ្វាព្រំដែនជាមួយអាប់ហ្គានីស្ថានដែលជាខ្សែផ្គតផ្គងភស្តុភារសំរាប់ទាហានអាមេរិក
និងបណ្ដាប្រទេសជាសមាជិក NATO ប្រចាំនៅអាប់ហ្គានីស្ថាន។ ការធ្វើបាតុកម្ម
ប្រឆាំងជំទាស់ចំពោះការវាយប្រហារដោយយន្តហោះរបស់អាមេរិកតម្រង់ទៅលើ
ជនស៊ីវិលជាច្រើនក៏ត្រូវបានរៀបចំឡើងនៅប៉ាគីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ