រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son អញ្ជើញចូលរួមកិច្ចប្រជុំ IPMF លើកទី ៣ AEMM លើកទី ២៤ និងបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក
(VOVWORLD) - ដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នៅបែលហ្ស៊ិក មានគោលបំណងបន្តអនុវត្តន៍លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់បែលហ្ស៊ិកក្នុងខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son។ រូបថត៖ Tuan Anh/baoquocte.vn |
ចាប់ពីថ្ងៃទី ៣១ មករា ដល់ថ្ងៃទី ២ កុម្ភៈ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPMF) លើកទី ៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី ២៤ តាមការអញ្ជើញរបស់អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយបាយសន្តិសុខ និងកិច្ចការបរទេសលោក Joseph Borrell និងអញ្ជើញបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក។
នេះជាឱកាសដើម្បីវៀតណាមជំរុញទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិក ចែករំលែក និងរៀនសូត្រពីបទពិសោធន៍អន្តរជាតិលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកក្នុងការកៀរគរធនធានដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានកំណើនបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នៅបែលហ្ស៊ិក មានគោលបំណងបន្តអនុវត្តន៍លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់បែលហ្ស៊ិកក្នុងខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។ តាមផែនការ ក្នុងដំណើរទស្សនកិច្ច រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នឹងមានជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក និងចូលរួមសកម្មភាពដ៏សំខាន់ៗជាច្រើនទៀតផងដែរ៕