រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន វ៉ាន់ យ៉ាងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើក ទី១១ (ADMM+) នាថ្ងៃទី ១៩ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក ផាន វ៉ាន់ យ៉ាង បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក  ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ លោក សូណៃ ស៊ីផាន់ដូន និងបានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក ច័ន្ទសាម៉ន ចាន់យ៉ាឡាត។

ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន វ៉ាន់យ៉ាង បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងជាមួយឡាវ; មានបំណង ចង់ឲ្យលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវថងលូន ស៊ីសូលីត បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។

រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន វ៉ាន់ យ៉ាងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ - ảnh 1រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក ផាន វ៉ាន់ យ៉ាង បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក  ថងលូន ស៊ីសូលីត។ រូបថត៖ VOV

ចំណែកលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីតបានវាយតម្លៃខ្ពស់ចំពោះប្រពៃណី និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមកនិងបច្ចុប្បន្ន; ស្នើឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តលើកតម្កើងប្រពៃណីទំនៀមទំលាប់របស់ខ្លួន សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តពិធីសារ កម្មវិធីនិងផែនការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងភាគីទាំងពីរ និងបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសារៈសំខាន់ប្រវត្តិសាស្ត្រ សារៈសំខាន់នៃទំនាក់ទំនងឡាវ-វៀតណាម ទំនាក់ទំនងសាមគ្គីភាពក្នុងជួរកងទ័ព។

រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន វ៉ាន់ យ៉ាងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ - ảnh 2រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន វ៉ាន់ យ៉ាង ជួបជាមួយនាយករដ្ឋមន្ត្រីឡាវ សូណៃ ស៊ីផាន់ដូន។ រូបថត៖ VOV

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ សូណៃ ស៊ីផាន់ដូន លោករដ្ឋមន្ត្រី ផាន វ៉ាន់ យ៉ាង បានជម្រាបជូននាយករដ្ឋមន្ត្រីអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលថ្មីៗនេះ ជាពិសេសគឺជោគជ័យដ៏ធំធេងនៃជំនួបប្រាស្រ័យមិត្តភាពជាតិលើកទី២ នៅបន្ទប់ព្រំដែនវៀតណាម-ឡាវ បានកើតឡើងកាលពីខែតុលាឆ្នាំមុន។ នាយករដ្ឋមន្ត្រី លោកសូណៃ ស៊ីផាន់ដូន បានថ្លែងអំណរគុណវៀតណាមចំពោះការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ឡាវក្នុងដំណើរការទទួលបន្ទុកជាប្រធានអាស៊ានឆ្នាំ ២០២៤; អះអាងថា ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ឡាវ។

រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន វ៉ាន់ យ៉ាងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ - ảnh 3រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន វ៉ាន់ យ៉ាង ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក ច័ន្ទសាម៉ន ចាន់យ៉ាឡាត។ រូបថត៖ VOV

នារសៀលថ្ងៃដដែល  លោករដ្ឋមន្ត្រី ផាន វ៉ាន់ យ៉ាង បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក ច័ន្ទសាម៉ន ចាន់យ៉ាឡាត។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ដែលបានចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ