រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបចរចារជាមួយសមភាគីឥណ្ឌា

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបចរចារជាមួយសមភាគីឥណ្ឌា - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការ

(VOVworld)-នារសៀលថ្ងៃទី៥មិថុនានៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo
Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតី ពិធី
ទទួលនិងជួបចរចារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់របស់ឥណ្ឌា ដឹកនាំ ដោយ
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Manohar Parrika។ នៅក្នុងជំនួប នេះ រដ្ឋមន្ត្រី
ការពារជាតិឥណ្ឌា លោក Manohar Parrika បានអះអាងថា វៀត ណាមជាដៃគូរសំខាន់
របស់ឥណ្ឌាក្នុងតំបន់ ​ហើយឥណ្ឌាមានបំណងអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបត្តិ
ការមិត្តភាពជាមួយវៀតណាមដើម្បី ធានាផលប្រយោជន៍ របស់ប្រជាជននៃប្រទេស
ទាំងពីរ។ រីឯខ្លួនវិញ នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានសង្កកត់ធ្ងន់ថា
 ឥណ្ឌាជាដៃគូសំខាន់ហើយវៀតណាមផ្តល់អាទិ ភាពក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង
លើគ្រប់វិស័យជាមួយឥណ្ឌាជានិច្ច។​ ភាគីទាំង ពីរបានឯកភាពវាយតម្លៃថា ទំនាក់
ទំនងលើវិស័យការពារជាតិរវាងប្រទេសទាំង ពីរនាពេលកន្លងទៅមានការអភិវឌ្ឍន៍
យ៉ាងសកម្មតាមរយៈបណ្តាកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។ ភាគីទាំងពីរក៏
បានឯកភាពនាំទំនាក់ទំនងកិច្ចសហប្រ តិបត្តិការការពារជាតិនៃប្រទេសទាំងពីរឲ្យ
កាន់តែស៊ីជម្រៅ តាមកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិនិងកិច្ចព្រមព្រៀង
ស្តីពីទស្សនវិស័យដែលបានកំ ណត់ក្នុង “សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងការ
ពារជាតិវៀតណាម-ឥណ្ឌា ដំណាក់កាល២០១៥-២០២០”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ