រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោក Ngo Xuan Lichអញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ប្រាក់ ងួនហុង

(VOVworld)- ក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ វៀតណាម លោក
 ប្រាក់ ងួនហុង នារសៀលថ្ងៃទី១០វិច្ឆិកានៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការ
ពារប្រទេស វៀតណាម លោក Ngo Xuan Lich បានអះអាងថា វៀតណាមនិង
កម្ពុជាជាអ្នកជិតខាង ល្អ មានទំនាក់ទំនងប្រពៃណីតាំងពីយូណាស់មកហើយ។​
បក្ស រដ្ឋនិងកងទ័ពប្រជាជន វៀតណាមជានិច្ចកាលគោរព ពង្រឹងនិងពង្រីកនូវទំ
នាក់ទំនងប្រពៃណីនិងកិច្ចសហប្រ តិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា។ លោក
Ngo Xuan Lich មានបំណងថា ក្នុង អាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួននោះ
លោក ប្រាក់ងួន ហុង នឹងមានការរួម ចំណែកសកម្មថែមទៀត សំដៅនាំទំនាក់ទំ
នងមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រ ទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ
ទៅមួយថ្ងៃ។

        រីឯខ្លួនវិញ ឯកអគ្គរាជទូត លោក ប្រាក់ ងួនហុង មានបំណងថា កងទ័ពប្រជា
ជន វៀតណាមនិងកងយោធពលខេមរៈភូមិន្ទនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការ
ដើម្បីគោលដៅ អភិវឌ្ឍន៍ទំនាក់ទំនង ចំណងសមាគ្គីភាពរវាងកងទ័ពនិងប្រជាជន
នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ