រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang ចូលរួមវេទិកាបច្ចេក ទេសយោធាអន្តរជាតិ Army-២០២៤ នៅប្រទេសរុស្ស៊ី

(VOVWORLD) - វេទិកានេះមាន ការចូលរួមពីគណៈប្រតិភូយោធាផ្លូវការ ១១០ និងបណ្ដាក្រុមហ៊ុនបរទេស។ 

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang ចូលរួមវេទិកាបច្ចេក ទេសយោធាអន្តរជាតិ Army-២០២៤ នៅប្រទេសរុស្ស៊ី - ảnh 1លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូ វៀតណាមបានទៅទស្សនាស្តង់ទំនិញនៅ Army-២០២៤។  (រូបថត៖ VOV)
វេទិកាបច្ចេកទេសយោធាអន្តរជាតិ (Army ឆ្នាំ ២០២៤) បានបើកកាលពីថ្ងៃទី ១២ ខែសីហា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Patriot ជិតទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។ ក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីបានឧទ្ទេសនាមនិងតាំងបង្ហាញផលិតផលប្រហែល ១៥០០ មុខ រួមទាំងអាវុធទំនើបៗផងដែរ។ វេទិកានេះមាន ការចូលរួមពីគណៈប្រតិភូយោធាផ្លូវការ ១១០ និងបណ្ដាក្រុមហ៊ុនបរទេស។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលរួមវេទិកានេះ។
បន្ទាប់ពីពិធីបើក លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូ វៀតណាមបានទៅទស្សនាស្តង់ទំនិញនៅ Army-២០២៤។ នៅស្តង់នីមួយៗ លោក រដ្ឋមន្ត្រី Phan Van Giang បានផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់បណ្ដាអង្គភាព និងសហគ្រាសនៅក្នុងព្រឹត្តិការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ