រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រសួងសុខាភិបាលឆ្លើយសំនួរដេញដោល

រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រសួងសុខាភិបាលឆ្លើយសំនួរដេញដោល - ảnh 1
រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រសួងសុខាភិបាលឆ្លើយសំនួរដេញដោលនៅសម័យប្រជុំ
លើកទី២៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (VOV)

        Vovworld-ក្នុងកម្មវិធីសកម្មភាពសួរដេញដោលនិងឆ្លើយសំនួរដេញដោល​
នៅ​សម័យប្រជុំលើកទី២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម​
នីតិកាល​ទី១៣ នាព្រឹកថ្ងៃទី១មេសា រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មលោក
Vu Huy Hoang បានឆ្លើយសំនួរដេញដោលរបស់សមាជិកសភាស្ដីពីខ្លឹមសារ​
សំខាន់​ចំនួន៣គឺ ស្ថានភាពឈ្មួញបរទេសទិញវត្ថុធាតុកសិផល បណ្ដាលឲ្យមាន​
ភាព​ស្មុគស្មាញលើទីផ្សារ ការទទួលខុសត្រូវគ្រប់គ្រងរដ្ឋអំពីអគ្គិសនីប្រេងស៊ាំង
និងការ​អនុវត្ត​កម្មវិធីជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម។

        ឆ្លើយសំនួរអំពីការអនុវត្តកម្មវិធីជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញ​
វៀតណាម រដ្ឋមន្ត្រី Vu Huy Hoang បានឲ្យដឹងថា ក្រសួងឧស្សាហពាណិជ្ជកម្ម​
បាន​កសាងគំរោងការអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេសផ្សាភ្ជាប់នឹងចលនា ជន​វៀត​ណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាមលើមូលដ្ឋានសមស្របនឹងច្បាប់​
អន្តរជាតិ។ គំរោងការមានក្រុមដំណោះស្រាយសារវន្តចំនួន៤គឺ៖

        “ក្រុមដំណោះស្រាយអំពីសេវាកម្មជួយឧបត្ថម្ភផ្លាស់ប្តូរការយល់ដឹងនិង​កាយវិការដែលទាក់ទិនដល់ទីផ្សារក្នុងប្រទេស ក្រុមដំណោះស្រាយកសាង​
កម្មវិធី​ព័ត៌មានឃោសនា។ ក្រុមដំណោះស្រាយទី៣គឺអភិវឌ្ឍន៍ប្រព័ន្ធចែក
ចាយ​ទំនិញវៀតណាមស្ថិរភាពនិងចីរភាព។ ក្រុមដំណោះស្រាយទី៤គឺប្រកាស
ទំនិញ​វៀតណាមដែលផលិតបានដើម្បីធ្វើការណែនាំនិងកំណត់ទិសដៅឲ្យ
អង្គការនិងបុគ្គលនៅមណ្ឌលរដ្ឋនិងអ្នកប្រើប្រាស់មានមូលដ្ឋានជ្រើសរើសនិង
អាទិភាពប្រើប្រាស់​ទំនិញវៀតណាម។”

        នាពេលរសៀលរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien បានឆ្លើយសំនួរដេញដោលអំពីដំណោះស្រាយលោតផ្លោះដើម្បី​ដោះស្រាយ
ភាពធ្លាក់ចុះនៃសីលធម៍គ្រូពេទ្យ ស្ថានភាពចាត់តាំងក្បាលម៉ាស៊ីន​សុខាភិបាល
ស្រុកឃុំនិងការវិនិយោគសំរាប់សុខាភិបាលមូលដ្ឋានជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ