រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣

(VOVWORLD) - តាមសេចក្ដីជូនដំណឹងនាថ្ងៃទី១ សីហា របស់ក្រសួងការបរទេស អាមេរិកថា រដ្ឋមន្រ្តីការបរទេសប្រទេសនេះលោក Rex Tillerson នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣រួមមានហ្វីលីពីន ថៃនិង ម៉ាឡេស៊ីចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ សីហា ខាងមុខ។
រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកនេះលោក Rex Tillerson (រូបថត៖ Getty)

(VOVworld) - តាមសេចក្ដីជូនដំណឹងនាថ្ងៃទី១ សីហា របស់ក្រសួងការបរទេស អាមេរិកថា រដ្ឋមន្រ្តីការបរទេសប្រទេសនេះលោក Rex Tillerson នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣រួមមានហ្វីលីពីន ថៃនិង ម៉ាឡេស៊ីចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ សីហា ខាងមុខ។ តាមគំរោងថា នៅរដ្ឋធានី ម៉ានីលរបស់ហ្វីលីពីន លោក Tillerson នឹងចូលរួមវេទិកាតំបន់សមាគមន៍បណ្ដា ប្រជាជាតិអាស៊ីអាគ្នេយ៍ (ARF) សន្និសីទរដ្ឋមន្រ្តីអាស៊ីខាងកើត សន្និសីទរដ្ឋមន្រ្តី ការបរទេសអាមេរិក-អាស៊ាននិងសន្និសីទរដ្ឋមន្រ្តីការផ្ដើមគំនិតតំបន់ក្រោមទន្លេ មេគង្គ។ បន្ទាប់នោះ លោក Rex Tillerson នឹងទៅកាន់ថៃដើម្បីពិភាក្សាជាមួយ មជ្ឈដ្ឋានប្រទេសម្ចាស់ផ្ទះអំពីការពង្រឹងទំនាក់ទំនងដៃគូទ្វេភាគីក៏ដូចជាបញ្ហា នានាក្នុងតំបន់។ នៅទីក្រុងគួឡាឡាំពួ លោក Tillerson នឹងជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំម៉ាឡេស៊ីអំពីការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឆ្នាំរំលឹកខួបលើកទី៦០ទិវាបង្កើតទំនាក់ទំនងអាមេរិក-ម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តី ការបរទេសលោក Rex Tillerson គឺសំដៅអះអាងជាថ្មីម្ដងទៀតនូវការសន្យា របស់រដ្ឋអំណាចប្រធានាធិបតីលោក Donald Trump ស្ដីពីការបើកទូលាយថែម ទៀតផលប្រយោជន៍ខាងសន្តិសុខនិងសេដ្ឋកិច្ចរបស់អាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ