រដ្ឋមន្រ្តីការបរទេសអាមេរិកបានលើកឡើងពីទស្សនៈស្តីពីការដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ២៩ ខែមេសា រដ្ឋមន្ត្រីការបរតេសអាមេរិក លោក Mike Pompeo បានសម្តែងនូវជំនឿទុកចិត្តថារាល់ការដាក់ទណ្ឌកម្មជាជាបន្តបន្ទាប់នឹងជួយឲ្យ  សម្រេចបាននូវការរំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
រដ្ឋមន្រ្តីការបរទេសអាមេរិកបានលើកឡើងពីទស្សនៈស្តីពីការដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង - ảnh 1  រដ្ឋមន្ត្រីការបរតេសអាមេរិក លោក Mike Pompeo

ឆ្លើយបទសម្ភាសន៍ជាមួយកាសែត The Hill លោក Mike Pompeo បានបញ្ឆិតបញ្ឆៀងថាទីក្រុងវ៉ាស៊ីនតោនមិនមានគោលបំណងចង់កាត់បន្ថយសម្ពាធទៅលើទីក្រុងព្យុងយ៉ាងដរាបណាកូរ៉េខាងជើងលុបបំបាត់ចោលកម្មវិធីមីស៊ីលផ្លោងនិងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះទេ។ មុននេះនាថ្ងៃទី ១៨ ខែមេសា  ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានផ្សាយថាកូរ៉េខាងជើងមានបំណងចង់ឱ្យសហរដ្ឋអាមេរិកតែងតាំងតំណាងម្នាក់ធ្វើជាប្រធានក្រុមចរចាទទួលបន្ទុកបញ្ហានុយក្លេអ៊ែរ ដើម្បីជំនួសឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo ។ ដោយចាត់ទុកថា លោក Mike Pompeo មិនយល់ច្បាស់អំពីគោលជំហររបស់ទីក្រុងព្យុងយ៉ាងនៅឡើយ និងបង្កឱ្យដំណើរការចរចារធ្លាក់ចូលក្នុងភាពជាប់គាំង ហើយភាគីកូរ៉េខាងជើងមានបំណងឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរមន្ត្រីម្នាក់ដែលមានចរិត«ប្រុងប្រយ័ត្ននិងរឹងមាំជាងនេះទៀត»ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ