រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne

(VOVWORLD) - ក្នុងជំនួប នារសៀលថ្ងៃទី ១២ ខែមិថុនា នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃថា  នាពេលកន្លងទៅ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអូស្ត្រាលីនិយាយរួមនិងនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនិយាយដោយឡែក បន្តមានជំហានអភិវឌ្ឍន៍ជាច្រើន ជាពិសេសនៅពេលដែលប្រទេសទាំងពីរ បានដំឡើងទំនាក់ទំនទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក  Ngo Xuan Lich បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne - ảnh 1

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក  Ngo Xuan Lich បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne

ស្តីអំពីសកម្មភាពកិច្ចសហប្រតិបត្តិការការពារជាតិនាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការ ពារប្រទេសវៀតណាម លោក Ngo Xuan Lich បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកក្នុងការបង្កើនទំនាក់ទំនងរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ និងទទួលបានមតិយោបល់យ៉ាងល្អប្រសើរពីសាធារណៈជនអំពីកិច្ចសហប្រតិ បត្តិការវៀតណាម - អូស្ត្រាលី  ដើម្បីរួមចំណែកទៅក្នុងសន្តិភាពស្ថិរភាពការអភិវឌ្ឍរួមរួមរបស់តំបន់។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានអះអាងថា: វៀត ណាមគឺជាដៃគូសំខាន់របស់អូស្ត្រាលីនៅក្នុងតំបន់ ព្រមទាំងបានសន្យាថា អូស្ត្រាលីនឹងបន្តគាំទ្រវៀតណាមក្នុងដំណើរការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរបានព្រមព្រៀងបន្តការពិគ្រោះយោបល់និងសហការយ៉ាងជិតស្និទ្ធតាមរយៈយន្ដការតំបន់ដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងវេទិកាអាស៊ាន - អូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ