រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក To Lam ចូលគាល់ព្រះ មហាក្សត្រម៉ាឡេស៊ី

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣កុម្ភៈ នាថ្ងៃទី១៣កុម្ភៈ រដ្ឋមន្រ្តីក្រសួងនគរបាលលោក To Lam និងគណៈប្រតិភូវៀតណាមបានចូលគាល់ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះបាទ Abdullah Sultan Ahmad Shah នៅព្រះបរមរាជវាំងម៉ាឡេស៊ី។ 
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក To Lam ចូលគាល់ព្រះ មហាក្សត្រម៉ាឡេស៊ី - ảnh 1  រដ្ឋមន្រ្តីក្រសួងនគរបាលលោក To Lam 

ព្រះបាទ Abdullah បានសម្ដែងនូវព្រះរាជសោមនស្សរីករាយចំពោះការរីក ចម្រើនដ៏ល្អប្រសើរនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនិយាយរួម រវាងក្រសួងមហាផ្ទៃម៉ាឡេស៊ីជាមួយក្រសួងនគរបាលវៀត ណាមនិយាយដោយឡែក។ ព្រះបាទចាត់ទុកថា នាពេលខាងមុខ ភាគីទាំង ពីរត្រូវការបន្តជំរុញកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ ជាពិសេសគឺវិស័យ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

        ចំណែកឯខ្លួនវិញ លោករដ្ឋមន្រ្តី To Lam បានជូនពរប្រទេសនិង ប្រជាជនម៉ាឡេស៊ីកាន់តែរីកចម្រើនប្រកបដោយវិបុលភាពពីមួយថ្ងៃទៅ មួយថ្ងៃ។ លោកក៏បានជម្រាបជូនព្រះមហាក្សត្រ នូវលទ្ធផលដ៏ល្អ ប្រសើរនៃជំនួបពិភាក្សាការងាររវាងក្រសួងនគរបាលវៀតណាមជាមួយ ក្រសួងមហាផ្ទៃម៉ាឡេស៊ីផងដែរ។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពលើ ទិសដៅបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគីនាពេលខាងមុខលើវិស័យធានាសន្តិសុខសណ្ដាប់ធ្នាប់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

        លោករដ្ឋមន្រ្តី To Lam បានសម្ដែងនូវគោលបំណងថា ព្រះមហាក្សត្រ Abdullah នឹងបង្កលក្ខណៈងាយស្រួលឲ្យភាគីទាំងពីរបង្កើនកិច្ចសហ ប្រតិបតិ្តការធានាសន្តិសុខ សុវត្ថិភាពសម្រាប់ពលរដ្ឋ សហគ្រាសនៃ ប្រទេសនេះដែលទៅសិក្សា រស់នៅនិងធ្វើការនៅប្រទេសផ្សេង ព្រមទាំង សហការប្រយុទ្ធប្រឆាំងនឹងបណ្ដាអង្គការនិងបុគ្គលដែលប្រើប្រាស់ដែនដីនៃប្រទេសនេះដើម្បីបំផ្លាញប្រឆាំងនឹងប្រទេសផ្សេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ