រដ្ឋាសភា Bulgaria បានអនុម័តរដ្ឋាភិបាលថ្មី

(VOVworld) – រដ្ឋាសភា Bulgaria បានអនុម័តរដ្ឋាភិបាលបច្ចេកាធិតេយ្យ​មួយ នា
ថ្ងៃទី ២៩ ឧសភា ដឹកនាំដោយអ្នកសេដ្ឋកិច្ច Plamen Oresharki។ កាយវិការនេះត្រូវ
បានចាត់ទុកថានឹងបញ្ឈប់វិបត្តិនយោបាយដែលបានអូសបន្លាយ ក្នុងរយៈពេល
២ ខែ កន្លងមក នៅប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) នេះ។ ថ្លែងមតិក្នុង
ពិធីសច្ចាប្រណិធានទទួលដំណែង លោក Oresharki បានអះអាងថា៖ អាទិភាព
ជួរមុខរបស់លោកគឺស្តាខឿនសេដ្ឋកិច្ចឡើងវិញជំរុញអង្គភាពអាជីវកម្មនិងសម
ភាពសង្គម។ លោក Oresharki បានអំពាវនាវប្រជាជនគាំទ្របណ្ដាវិធានការចាំបាច
សំដៅជំរុញស្ថិរភាពនិងសាមគ្គីភាពសង្គមបង្កើនប្រៀបខ្លាំងរបប។ ថ្នាក់ដឹកនាំ
គណៈបក្សសង្គមនិយម Bulgaria លោក Sergei Stanishev បានចាត់ទុកថា៖ រដ្ឋា
ភិបាលរបស់លោក Oresharki មានគោលនយោបាយដើម្បី អង្គភាពអាជីវកម្ម
និងប្រជាជន ជំរុញសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ បង្កើតការងារធ្វើនិងលើក
កំពស់ចំណូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ