រដ្ឋសភា Venezuela ផ្អាកសវនាការនយោបាយប្រឆាំងប្រធានាធិបតី Maduro


រដ្ឋសភា Venezuela ផ្អាកសវនាការនយោបាយប្រឆាំងប្រធានាធិបតី Maduro - ảnh 1
រដ្ឋសភា Venezuela ផ្អាកសវនាការនយោបាយប្រឆាំងប្រធានាធិបតី Maduro (VNA)

(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា រដ្ឋសភា Venezuela ដែលគណៈបក្សប្រឆាំងមាន
អាសណៈភាគច្រើន បានផ្អាកសវនាការនយោបាយជំនុំជំរះការទទួលខុសត្រូវ
 របស់ប្រធានាធិបតីនៃប្រទេសនេះលោក Nicolas Maduro ក្នុងវិបត្តិបច្ចុប្បន្ន
នៅ ប្រទេសអាមេរិកឡាទីននេះ សំដៅគាំទ្រដំណើរកាសន្ទនាជាមួយរដ្ឋាភិបាល
 ដែលទើបនឹងបង្កើតនាថ្ងៃទី ៣០ តុលា កន្លងទៅ។ នាថ្ងៃដដែល លេខាធិការ
គ្រប់គ្រងសម្ព័ន្ធភាពតុសាមគ្គីប្រជាធិបតេយ្យ Venezuela (MUD) លោក Jesus
Torrealba  បានឲ្យដឹងថា៖ មេដឹកនាំទាំង ៥ រូបនៃអង្គការនេះដែលត្រូវបានចាប់
 ឃុំខ្លួនទើបនឹងបានដោះលែង។ លោក Torrealba វាយតំលៃវិជ្ជមានចំពោះទង្វើ
 នេះរបស់រដ្ឋាភិបាលហើយអំពាវនាវឲ្យមានការសន្ទនារវាងភាគីទាំងពីរ។ តាម
អ្នក នយោបាយរូបនេះថា៖ នាបច្ចុប្បន្ន រដ្ឋាភិបាលកំពុងចាប់ឃុំខ្លួនមុខសញ្ញា
គណៈ បក្សប្រឆាំងចំនួន ១៣០ នាក់ ក្នុងនោះ មានថ្នាក់ដឹកនាំគណៈបក្សបំណង
ប្រាថ្នា ប្រជាពលរដ្ឋ លោក  Leopoldo Lopez អតីតអភិបាលក្រុង Caracas លោក
Antionio Ledezma។ លក្ខ័ណ្ឌមួយទៀតដែលភាគីប្រឆាំងទាមទាគឺត្រូវរៀបចំការ
 បោះប្រជាមតិអំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះប្រធានាធិបតី Nicolas
 Maduro ក្នុងឆ្នាំ ២០១៦ ឬ រៀបចំការបោះឆ្នោតសកលមុនកាលកំណត់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ