រដ្ឋសភាកម្ពុជាអនុម័តលើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយគណបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយឡើងវិញ

(VOVWORLD) -  នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។
រដ្ឋសភាកម្ពុជាអនុម័តលើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយគណបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយឡើងវិញ - ảnh 1 សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាអញ្ជើញជាអធិបតីភាពនៃកិច្ចប្រជុំ (រូបថតៈ VOV)

ដោយសម្លេងគាំទ្រ ១១៥/១១៥ នៅក្នុងកិច្ចប្រជុំពេញអង្គ រដ្ឋសភាកម្ពុជានីតិកាលទី៦ បានអនុម័តនូវមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោ បាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះ មហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

មុននោះ ក្នុងជំនួបជាមួយកម្មករនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មគណបក្សនយោបាយមិនសំដៅលើគណបក្សនយោបាយណាមួយទេ គឺដើម្បីអនុវត្តន៍សម្រាប់គណបក្សនយោបាយទាំងអស់នៅកម្ពុជានាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ