|
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុក្រិកលោក Euclid Tsakalotos ថ្លែងមតិនៅសម័យប្រជុំរដ្ឋសភា
នាថ្ងៃទី២៧ កញ្ញា (រូបថត៖EPA/TTXVN) |
(VOVworld) - ដោយទទួលបានសម្លេងគាំទ្ររបស់សមាជិកសភាចំនួន១៥២
លើ២៩៣ រដ្ឋសភាក្រិកនាថ្ងៃទី២៧ កញ្ញា បាន អនុម័តលើកញ្ចប់វិធានការរឹតត្បិតថ្មី
តាមសំណូមពររបស់ម្ចាស់បំណុលអន្តរ ជាតិ ក្នុងនោះ មានការជំរុញល្បឿនដំណើរ
ការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុន ផ្គត់ផ្គង់អគ្គីសនីនិងទឹកស្អាត។អនុប្រធាន
រដ្ឋសភាក្រិកលោកYorgos Varemenos ឲ្យដឹងថា ការអនុម័តលើកញ្ចប់វិធានការ
កំណែទម្រង់ថ្មី នឹងបើកផ្លូវដើម្បីអាថែន ទទួលបានខ្ទង់រំដោះថ្មីប្រមាណ៣ពាន់១រយ
លានដុល្លាអាមេរិក ក្នុងកញ្ចប់ ជួយឧបត្ថម្ភទី៣ពីម្ចាស់បំណុលអន្តរជាតិ ដែលត្រូវ
ផ្អាកចាប់តាំងពីខែមិថុនាកន្លង មក៕