រដ្ឋសភាចំណាយវេលា១នាទីធ្វើស្មឹងស្មាធជូនប្រជាពលរដ្ឋនិងកម្មាភិបាលដែលបានបាត់បង់ជីវិតដោយសារខ្យល់ព្យុះនិងទឹកជំនន់

(VOVWORLD) - អង្គប្រជុំបានសម្ដែងនូវការរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ដោយសារចាប់តាំងពីដើមខែតុលាមក តំបន់ភាគកណ្ដាល ត្រូវរងគ្រោះជាបន្តបន្ទាប់ដោយខ្យល់ព្យុះនិងទឹកជំនន់ បង្កឡើងការខូចខាត យ៉ាងធ្ងន់ធ្ងរខាងអាយុជីវិតនិងទ្រព្យសម្បត្តិ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ 
រដ្ឋសភាចំណាយវេលា១នាទីធ្វើស្មឹងស្មាធជូនប្រជាពលរដ្ឋនិងកម្មាភិបាលដែលបានបាត់បង់ជីវិតដោយសារខ្យល់ព្យុះនិងទឹកជំនន់ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ quochoi.vn) 

នាព្រឹកថ្ងៃទី២ វិច្ឆិកា ចាប់ផ្ដើមជុំទី២នៃកិច្ចប្រជុំរដ្ឋសភាវៀតណាម លើកទី១០ នីតិកាលទី១៤ អង្គប្រជុំបានចំណាយវេលា១នាទីធ្វើស្មឹងស្មាធជូនប្រជាពលរដ្ឋនិងកម្មាភិបាលដែលបានបាត់បង់ជីវិតដោយសារខ្យល់ព្យុះនិងទឹកជំនន់នាពេលកន្លងមក។ អង្គប្រជុំបានសម្ដែងនូវការរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ដោយសារចាប់តាំងពីដើមខែតុលាមក តំបន់ភាគកណ្ដាល ត្រូវរងគ្រោះជាបន្តបន្ទាប់ដោយខ្យល់ព្យុះនិងទឹកជំនន់ បង្កឡើងការខូចខាត យ៉ាងធ្ងន់ធ្ងរខាងអាយុជីវិតនិងទ្រព្យសម្បត្តិ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ជាពិសេសគឺ ករណី បាក់ស្រុតដីបានកប់មនុស្សជាច្រើននៅឃុំ Tra Leng ស្រុក Nam Tra My ខេត្ត Quang Nam ដែលរហូតមកដល់ពេលនេះ មិនទាន់រកឃើញជនរង គ្រោះទាំងអស់នៅឡើយ។ នេះគឺជាការបាត់បង់ដ៏ធំធេងដែលគ្មានអ្វីអាច សងបានឡើយ។ អញ្ជើញថ្លែងមតិបើកជុំទី២នៃកិច្ចប្រជុំរដ្ឋសភាលើកទី១០ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មាន ប្រសាសន៍ថា៖

“នៅជុំទី២លើកនេះ រដ្ឋសភានឹងផ្ទៀងផ្ទាត់ សម្រេចលើខ្លឹមសារសំខាន់ ជាច្រើន ហើយនឹងអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម គម្រោងថវិការដ្ឋ និងវិធីបែងចែកថវិកាមជ្ឈឹមឆ្នាំ២០២១ ព្រមទាំង គោលនយោបាយជំរុញផលិតកម្ម អាជីវកម្ម ជួយឲ្យខឿនសេដ្ឋកិច្ចជំនះ ពុះពារលើការលំបាកដោយសារគ្រោះធម្មជាតិនិងជម្ងឺរាតត្បាត។ ក្រៅពី នោះគឺបញ្ហាខាងកម្មាភិបាល ការសួរដេញដោលលើការអនុវត្តសេចក្ដី សម្រេចចិត្តមួយចំនួនរបស់រដ្ឋសភា។ ទន្ទឹមជាមួយគ្នានោះ រដ្ឋសភានឹង ពិភាក្សា ផ្ដល់មតិយោបល់ដល់សេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស កំណត់ថ្ងៃបោះឆ្នោតរដ្ឋ សភានីតិកាលទី១៥ ថ្ងៃបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០២១-២០២៦និងខ្លឹមសារសំខាន់ផ្សេងៗទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ