រដ្ឋសភាជប៉ុនអនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

(VOVWORLD) -ជប៉ុននឹងកាត់បន្ថយពន្ធគយយោងតាមដំណើរ ចំពោះផលិតផលសាច់គោរបស់អាមេរិកពី ៣៨.៥% ទៅ ៩% ខណៈដែលទំនិញមួយចំនួនទៀតដូចជាសាច់ជ្រូក ឈីស ស្រា ម្សៅស្រូវសាលី ក៏អាចចូលទៅកាន់ទីផ្សារជប៉ុនបានយ៉ាងរលូន។
រដ្ឋសភាជប៉ុនអនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក - ảnh 1 រដ្ឋសភាជប៉ុនអនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ៤ ខែធ្នូ ព្រឹទ្ធសភាជប៉ុនបាន អនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដោយទទួលបានសម្លេងគាំទ្រភាគច្រើនរបស់ សម្ព័ន្ធភាពគ្រប់គ្រងរួមមានគណបក្សប្រជាធិបតេយ្យសេរីនិងគណបក្ស New Kōmei ។ មុននេះកិច្ចព្រមព្រៀងពោលខាងលើបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។

ជាមួយនឹងកិច្ចព្រមព្រៀងនេះ ជប៉ុននឹងកាត់បន្ថយពន្ធគយយោងតាមដំណើរ ចំពោះផលិតផលសាច់គោរបស់អាមេរិកពី ៣៨.៥% ទៅ ៩% ខណៈដែលទំនិញមួយចំនួនទៀតដូចជាសាច់ជ្រូក ឈីស ស្រា ម្សៅស្រូវសាលី ក៏អាចចូលទៅកាន់ទីផ្សារជប៉ុនបានយ៉ាងរលូន។ ទន្ទឹមនឹងនេះ អាមេរិកនឹងដកឬកាត់បន្ថយពន្ធលើឧបករណ៍ផលិតកម្មនិងផលិតផលឧស្សាហកម្មជប៉ុនមួយចំនួន ដូចជា គ្រឿងបន្លាស់ និងម៉ាស៊ីនត្រជាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ