រដ្ឋសភាដំណើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច

(VOV)-នាព្រឹកថ្ងៃទី១៩វិច្ឆិកា ក្នុងក្របខ័ណ្ឌសម័យប្រជុំ លើកទី៨ ​រដ្ឋសភាវៀត
ណាម នីតិកាលទី១៣ បណ្ដាសមាជិក សមាជិកាសភាវៀតណាម បានដំណើការសួរ
ដេញដោល រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី 
Pham Thi Hai Chuyen ស្ដីពី​ប្រាក់ខែក្នុងអង្គភាពអាជីវកម្មរដ្ឋ បំណុលនៃការធានារ៉ាប់
រង់សង្គម ​ស្ថានភាពបាត់អាជីព…លៗ

រដ្ឋសភាដំណើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច - ảnh 1
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen

ស្ដីពីបញ្ហាប្រាក់ខែ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម
 បានអោយដឹងថា៖ នាបច្ចុប្បន្ន ប្រាក់ខែទើបនឹងបំពេញតម្រូវការ60-70%នៃជីវភាព
រស់នៅ។ មូលហេតុគឺដោយសារលក្ខណះខឿន​សេដ្ឋកិច្ច​លំបាកនិង លទ្ធភាពរបស់
ថវិកាមិនអាចដោះស្រាយបាន។ នាពេលកន្លងទៅ រដ្ឋសភាទើបនឹងបានសម្រេចចិត្ត
លៃទុកប្រាក់ចំនួន១១លានលានដុង ដើម្បីលើកកំពស់ចំនួនប្រាក់ខែសំរាប់កម្មាភិ
បាល  និយោជិក អ្នកមានគុណូបការះ អ្នក​ចូលនិវត្ត។ នេះគឺជាសេចក្តីសំរេចចិត្ត​
មានចរិតលក្ខណះមនុស្សសាស្ត្រ ប៉ុន្តែវាទើប​ជាដំណោះស្រាយតែ១គត់ ហើយមិន
អាចដោះស្រាយបានបញ្ហាប្រាក់ខែ​ជាសារវ័ន្ត។

          ស្ដីពីការលាតត្រដាងអនុវត្តយុទ្ធសាស្ត្របណ្ដុះបណ្ដាប្រភពធនធាន​មនុស្ស  
លោកស្រី Pham Thi Hai Chuyen បានសង្កត់ធ្ងន់ថា៖ ​

          “ ក្នុងគំរោងផែនការរបស់នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ ​ដល់ឆ្នាំ២០១៥  ពលករ៥៥%ត្រូវបានបណ្ដុះបណ្ដាល និងដល់ឆ្នាំ២០២០ ​ពលករចំនួន៧០%បាន
បណ្ដុះបណ្ដាល។ ក្នុងយុទ្ធសាស្ត្រនេះក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច
បានពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលចេញផ្សាយយុទ្ធសាស្ត្រស្ដីពីការបណ្ដុះ
បណ្ដាលវិជ្ជាជីវះ កសាងរបប ​គោលនយោបាយ ដើម្បីលើកទឹកចិត្តអង្គភាពអាជីវ
កម្មចូលរួម …លៗ។”​

ក្នុងសម័យសួរដេញដោលពេលព្រឹកថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិ
ការនិងសង្គមកិច្ច Pham Thi Hai Chuyen ក៏បានឆ្លើយសំនួរ​ជាច្រើន ស្ដីពីស្ថានភាព
អង្គភាពអាជីវកម្មជំពាក់ប្រាក់ធានារ៉ាប់រងសង្គម ដំណោះស្រាយគោលនយោបាយ
ចំពោះអ្នកមានគុណូបការះ…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ