រដ្ឋសភាដាណឺម៉ាកអនុម័តលើគម្រោងច្បាប់ដោយចាត់ទុកការដុតគម្ពីកូរ៉ាននៅទីសាធារណៈគឺរំលោភបំពានលើច្បាប់
(VOVWORLD) - នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអឺរ៉ុបខាងកើតនេះដើម្បីរំងាប់ការរិះគន់ដ៏ខ្លាំងក្លារបស់សហគមន៍ជនឥស្លាម បន្ទាប់ពីឧប្បត្តិហេតុដុត ឬប្រមាថគម្ពីរកូរ៉ាននៅក្នុងរដ្ឋធានី Copenhagen ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
បាតុកម្មនៅទីក្រុង Sadr ជាយក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។ រូបថត៖ AFP/TTXVN |
រដ្ឋសភាដាណឺម៉ាកនាថ្ងៃទី ៧ ធ្នូបានអនុម័តលើច្បាប់មួយដែលបានកំណត់ថា សកម្មភាពដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាននៅទីសាធារណៈគឺរំលោភបំពានលើច្បាប់។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអឺរ៉ុបខាងកើតនេះដើម្បីរំងាប់ការរិះគន់ដ៏ខ្លាំងក្លារបស់សហគមន៍ជនឥស្លាម បន្ទាប់ពីឧប្បត្តិហេតុដុត ឬប្រមាថគម្ពីរកូរ៉ាននៅក្នុងរដ្ឋធានី Copenhagen ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
មុននោះ រដ្ឋាភិបាលដាណឺម៉ាកបានចេញសេចក្តីព្រាងច្បាប់ដំបូងបង្អស់ របស់គម្រោងច្បាប់នេះ។ ទោះយ៉ាងណាក៏ដោយ មានការព្រួយបារម្ភថា វានឹងពិបាកសម្រចបានកំណែទីមួយនេះត្រូវបានអនុម័តទៅជាច្បាប់ ដោយសារតែខ្លឹមសារទាក់ទងនឹងការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជឿជាក់ថាបទប្បញ្ញត្តិថ្មីនឹងមានឥទ្ធិពលតិចតួចលើសិទ្ធសេរីភាពនេះ។
ក្នុងពេលនោះស៊ុយអែតធ្លាប់ប្រកាសថាប្រទេសនេះកំពុងសិក្សាពីវិធីដាក់កំហិតផ្លូវច្បាប់លើទង្វើនៃការប្រមាថគម្ពីរកូរ៉ានផងដែរ៕