រដ្ឋសភាត្រូវបង្កើនការរួមសហការបំរើសកម្មភាពឃ្លាំមើល

រដ្ឋសភាត្រូវបង្កើនការរួមសហការបំរើសកម្មភាពឃ្លាំមើល - ảnh 1
រដ្ឋសភាត្រូវបង្កើនការរួមសហការបំរើសកម្មភាពឃ្លាំមើល(vov)

          (VOV)_ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាវៀតណាម​លោក Huynh
Ngoc Son នាព្រឹកថ្ងៃទី ២៤ កុម្ភះ នៅរដ្ឋធានីហាណូយ ​ខុទ្ទកាល័យរដ្ឋសភា វៀត ណាម បានរៀបចំសន្និសីទស្ដីពីការងារសហការ​បំរើសកម្មភាពឃ្លាំមើលនៃរដ្ឋសភា
វៀតណាម។ ដើម្បីលើកកំពស់ប្រសិទ្ធិ​ភាពរបស់រដ្ឋសភា គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា ពិសេសគឺក្នុងសកម្មភាពឆ្លើយសួរដេញដោល បណ្ដាដំណាងបានស្នើថា៖សកម្មភាពឃ្លាំមើលត្រូវក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងថែមទៀត បង្កើនការឃ្លាំមើល
ឯកសារ ឃ្លាំមើលជំនាញ …។ល។

          សន្និដ្ឋានសន្និសីទ អនុប្រធានរដ្ឋសភា លោក Huynh Ngoc Son បាន​ស្នើគ្រប់ ស្ថាប័ន អង្គការបំរើសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា និងគណៈ​កម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភា  ត្រូវរួមសហការយ៉ាងជិតស្និទ្ធជាង ជាមួយ​ស្ថាប័នទាក់ទិននានា  របាយការណ៍ ឃ្លាំមើលត្រូវមានគុណភាព បំពេញ​ល្អរាល់គោលដៅរបស់អ្នកបោះឆ្នោត…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ