រដ្ឋសភានិងរណសិរ្សមាតុភូមិ រួមដៃគ្នាពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូល
(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា ក្នុងបរិបទថ្មី ការសម្របសម្រួលរវាងស្ថាប័នទាំងពីរត្រូវបានពង្រឹងឲ្យកាន់ តែជិតស្និទ្ធហើយបាន រួមចំណែកយ៉ាងសកម្មក្នុងការពង្រីកកម្លាំងមហាសាមគ្គីជាតិ ទាំងមូល ដើម្បីជំនះពុះពារលើបញ្ហាប្រឈមនានា ដោះស្រាយដោយទាន់ពេលវេលា នូវកិច្ចការថ្មី លំបាក និងមិនធ្លាប់មានពីមុនមក។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងមតិក្នុងសន្និសីទ។
(រូបថត៖ quochoi.vn) |
នារសៀលថ្ងៃទី ២០ មេសា នៅអគាររដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និង អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានបើកសន្និសីទ ប្រចាំឆ្នាំ បូកសរុបការងារសម្របសម្រួលឆ្នាំ ២០២១ និងខ្លឹមសារស្នូលនៃកិច្ចសហប្រតិ បត្តិការឆ្នាំ ២០២២។
ថ្លែងមតិក្នុងសន្និសីទ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា ក្នុងបរិបទថ្មី ការសម្របសម្រួលរវាងស្ថាប័នទាំងពីរត្រូវបានពង្រឹងឲ្យកាន់ តែជិតស្និទ្ធហើយបាន រួមចំណែកយ៉ាងសកម្មក្នុងការពង្រីកកម្លាំងមហាសាមគ្គីជាតិ ទាំងមូល ដើម្បីជំនះពុះពារលើបញ្ហាប្រឈមនានា ដោះស្រាយដោយទាន់ពេលវេលា នូវកិច្ចការថ្មី លំបាក និងមិនធ្លាប់មានពីមុនមក។ លោកប្រធានរដ្ឋសភាបានស្នើឲ្យស្ថាប័នទាំងពីរបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ បន្ថែមទៀតក្នុងការពង្រឹងយ៉ាងរឹងមាំនូវផែនមហាសាមគ្គីជាតិទាំងមូល ពង្រីកប្រជាធិប តេយ្យក្នុងសង្គម ពង្រីកសមត្ថភាពច្នៃប្រឌិតរបស់ប្រជាពលរដ្ឋ ដើម្បីពន្លឿនដំណើរការ ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ បន្តលើកកំពស់តួនាទីនៃអង្គប្រធាន គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាពិគ្រោះយោបល់នៃ រណសិរ្សក្នុងការចូលរួមកសាងច្បាប់ និងបដិវាទសង្គមផងដែរ៕