រដ្ឋសភាបោះឆ្នោតជ្រើសតាំងប្រធានតុលាការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល; អនុម័តលើការតែងតាំងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមួយចំនួន

(VOVWORLD) - នារសៀលថ្ងៃទី ២៦ សីហា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥  រដ្ឋសភាបោះឆ្នោតជ្រើសតាំងប្រធានតុលាការប្រ ជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល; អនុម័តលើការតែងតាំងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមួយចំនួន។

រដ្ឋសភាបោះឆ្នោតជ្រើសតាំងប្រធានតុលាការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល; អនុម័តលើការតែងតាំងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមួយចំនួន - ảnh 1ប្រធានតុលាការប្រជាជនកំពូល លោក Le Minh Tri (រូបថត៖ VOV)

ដោយទទួលបានសម្លេងគាំទ្រភាគច្រើន រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសរើសប្រធានតុលាការប្រជាជនកំពូលចំពោះលោក Le Minh Tri កាន់តំណែងជាប្រធានតុលាការប្រជាជនកំពូលសម្រាប់អាណត្តិ ២០២១ - ២០២៦។ រដ្ឋសភាក៏បានអនុម័តលើសេចក្តីសម្រេចចិត្តលើការបោះឆ្នោតជ្រើសរើសប្រធានអយ្យការប្រជាជនកំពូលអាណត្តិ ២០២១ - ២០២៦ ចំពោះលោក Nguyen Huy Tien អនុលេខាគណកម្មាធិការបក្ស អនុប្រធាននៃអយ្យការប្រជាជនកំពូល។

រដ្ឋសភាបោះឆ្នោតជ្រើសតាំងប្រធានតុលាការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល; អនុម័តលើការតែងតាំងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមួយចំនួន - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh (រូបថត៖ VOV)

នារសៀលថ្ងៃនេះផងដែរ រដ្ឋសភាបានអនុម័តសេចក្តីសម្រេចចិត្តលើសំណើររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងការតែងតាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយចំនួន សម្រាប់អាណត្តិ ២០២១ - ២០២៦ ជាពិសេសរដ្ឋសភាបានអនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រីស្តីពីការតែងតាំងឧបនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១ - ២០២៦ ចំពោះលោក Nguyen Hoa Binh សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស; លោក Ho Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស។

រដ្ឋសភាបានអនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងការតែង តាំងរដ្ឋមន្ត្រីសម្រាប់អាណត្តិឆ្នាំ ២០២១ - ២០២៦ ចំពោះលោក Do Duc Duy លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភានីតិកាលទី ១៥ នៃខេត្ត Yen Bai ឲ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន; លោក Nguyen Hai Ninh លេខាគណៈកម្មាធិការបក្សខេត្ត Khanh Hoa កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ