រដ្ឋសភាបានពិភាគ្សាអំពីការងារបង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស

រដ្ឋសភាបានពិភាគ្សាអំពីការងារបង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស - ảnh 1
រដ្ឋសភាបានពិភាគ្សាអំពីការងារបង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស (vietnamplus.vn)

        Vovworld-បន្តសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ នា​ថ្ងៃទី
២៥តុលា រដ្ឋសភាបានធ្វើការនៅសាលប្រជុំ។​នៅសម័យប្រជុំ បណ្ដា​សមាជិក​សភា
បានស្ដាប់រដ្ឋមន្ត្រីក្រសួងនគរបាលលោក Tran Dai Quang អាន​របាយការណ៍ការងារ
បង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស ប្រធាន​មហាអយ្យការប្រជាជនកំពូល
លោក Nguyen Hoa Binh រាយការណ៍ការងារ​របស់​មហាអយ្យការប្រជាជនកំពូលចៅ
ក្រមតុលាការប្រជាជនកំពូលលោក Truong Hoa Binh រាយការណ៍ការងាររបស់តុលាការ
ប្រជាជនកំពូល រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៍លោក Ha Hung Cuong រាយការណ៍អំពីការងារ
អនុវត្តសាល​ក្រម។

        បន្ទាប់ពីផ្ទៀងស្ដាប់បណ្ដារបាយការណ៍ គណៈកម្មាធិការយុត្តិធម៍របស់​រដ្ឋសភា
បានវាយតំលៃប្រ រដ្ឋាភិបាល មហាអយ្យការប្រជាជនកំពូល តុលាការ​ប្រជាជនកំពូល
បន្តមានការខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពភារកិច្ចដែលបានប្រគល់ជូន
រក្សារឹងមាំសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សង្គមរួម​ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនៃប្រទេសជាតិ។

        តាមរបៀបវារៈ នារសៀលថ្ងៃទី២៥តុលា រដ្ឋសភាបន្តធ្វើការនៅសាល​ប្រជុំ​
ពិភាគ្សាអំពីរបាយការណ៍ស្ដីពីការងារបង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស
ការងាររបស់ប្រធានមហាអយ្យការប្រជាជនកំពូលនិងតុលាការប្រជាជនកំពូលការងារ
អនុវត្តសាលក្រមការងារបង្កាប្រឆាំងអំពើពុករលួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ