រដ្ឋសភាបានឯកភាពអនុម័តលើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស
|
រដ្ឋសភាបានឯកភាពអនុម័តលើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស (VOV) |
Vovworld-ក្នុងសម័យប្រជុំនារសៀលថ្ងៃទី២៤វិច្ឆិកានៃសម័យប្រជុំរដ្ឋសភា
វៀតណាមនិតិកាលទី១៣ បណ្ដាដំណាងរដ្ឋសភាបានពិភាគ្សាអំពីការអនុម័ត
លើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដិពីប្រឆាំងការធ្វើទារុណកម្មនិង
របៀបប្រព្រឹត្តផ្ដន្ទាទោសឃោឃៅឬបន្ទាបបន្ថោកអនុសញ្ញារបស់អង្គការ
សហប្រជាជាតិស្ដិពីសិទ្ធិរបស់ជនពិការ។
ស្ដីពីអនុសញ្ញាសិទ្ធិរបស់ជនពិការបណ្ដាដំណាងបានអះអាងថា ការអនុម័ត
លើអនុសញ្ញាបានបង្ហាញនូវទស្សនមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋវៀតណាម
ស្ដីពីសិទ្ធិមនុស្សជាការងារចាំបាច់ខណៈដែលវៀតណាមមានជនពិការជាង៧លាន
នាក់។ លោក Nguyen Sy Cuong សមាជិកសភាមណ្ឌល Ninh Thuan បានលើកមតិថា៖
“ពីឥឡូវដល់ចុងអាណត្តិរដ្ឋសភានិតិកាលទី១៣រដ្ឋសភាគ្រោងនឹងអនុម័តលើ
បរិមាណគំរោងច្បាប់ដ៏ធំធេង។ ដើម្បីបង្ហាញវៀតណាមត្រៀមខ្លួនជាស្រេចឆ្លើយតប
និងសកម្មធានាកត្តិយុតសំរាប់អនុម័តលើអនុសញ្ញាសូមស្នើរបណ្ដាស្ថាប័នមានការ
ទទួលខុសត្រូវយកចិត្តទុកដាក់ដល់គំរោងច្បាប់និងបំពេញបន្ថែមការកំណត់ដែល
ទាក់ទិនដល់សិទ្ធិរបស់ជនពិការ៕”