រដ្ឋសភាពិភាក្សាលើកចុងក្រោយអំពីសេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ ១៩៩២

រដ្ឋសភាពិភាក្សាលើកចុងក្រោយអំពីសេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ ១៩៩២ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣


(VOVworld)-នាថ្ងៃទី៥វិច្ឆិកា រដ្ឋសភាវៀតណាមបានពិភាក្សាលើកចុងក្រោយអំពី
សេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ១៩៩២។ បណ្តាមតិបានវាយតម្លៃខ្ពស់
ចំពោះការដែលគណៈកម្មាធិការពង្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញបានមានការ
ខំប្រឹងប្រែងក្នុងការទទួលយកមតិរបស់ប្រជាជនចូលក្នុង​សេចក្តី​ព្រាងធ្វើវិសោធន
កម្មនេះ​។ បណ្តាតំណាងក៏បានផ្តល់មតិអំពីការកំណត់ត្រួត ពិនិត្យសិទ្ធអំណាច​ តួនាទីរបស់អង្គភាពអាជីវកម្ម យន្តការធ្វើសកម្មភាពរបស់រដ្ឋសភាក៏ដូចជាបណ្តា
ការកំណត់អំពីដំធ្លី។

        រួមមតិអំពីយន្តការត្រួតពិនិត្យសិទ្ធអំណាចលោក Huynh Ngoc Dang សមា
ជិកសភាមណ្ឌល Binh Duong ចាត់ទុថា៖ “ខ្ញុំគាំទ្ររក្សាការត្រួតពិនិត្យសិទ្ធអំណាច
រដ្ឋ។​ប៉ុន្តែ បញ្ហានេះមិនទាន់ បង្ហាញច្បាស់ក្នុងបណ្តាជំពូក ផ្សេងៗទៀត។ ខ្ញុំស្នើបំ
ពេញបន្ថែមរាល់ការកំណត់ ជាក់ស្តែងអំពីការត្រួតពិនិត្យរវាងបណ្តាស្ថាប័នរដ្ឋក្នុង
បណ្តាជំពូក មាត្រាស្តីអំពីប្រធានរដ្ឋ រដ្ឋាភិបាល និងតុលាកាជាដើម”។

បណ្ដាការកំណត់អំពីដីធ្លីក៏គឺជាខ្លឹមសារដែលទទួលបានការយកចិត្តទុកដាក់
របស់សមាជិក សមាជិកាសភាជាច្រើននាក់។ តាមលោក Bui Manh Hung សមាជិក សភាមណ្ឌល Binh Phuoc ​​ថា៖ ដីធ្លីជាធនធានពិសេសរបស់​ប្រទេសជាតិ ដូច្នេះ  ក្នុងសេចក្ដីព្រាងកំណត់ថា៖​ដីធ្លីត្រូវបានគ្រប់គ្រងតាម​គំរោង​ផែនការនិងច្បាប់គឺ
មិន គ្រប់គ្រាន់ទេ។ លោក Bui Manh Hung បានស្នើថា៖

           “ ខ្ញុំស្នើថា៖ គួរលុបចោលផ្នែកគំរោងផែនការអំពីការគ្រប់គ្រងដីធ្លី ក្នុង​សេច
ក្ដីព្រាង។ បញ្ហាគ្រប់គ្រង កសាងផែនការប្រើប្រាស់ដីធ្លីត្រូវប្រគល់អោយច្បាប់គ្រប់ គ្រងដីធ្លី ធ្វើការគ្រប់គ្រងត្រឹមត្រូវជាង។ អំពីបញ្ហាប្រមូលផ្តុំដីធ្លី រដ្ឋធម្មនុញ្ញត្រូវ កំ
ណត់ ច្បាស់ថា៖ រដ្ឋសភា ក្រុមប្រឹក្សារប្រជាជនថ្នាក់ខេត្ត ជាស្ថាប័នដំណាងអោយ ប្រជាជនក្នុងការពិនិត្យមើលក្នុងការប្រមូលផ្តុំដីធ្លីឡើងវិញដែរ៕”

 

ប្រតិកម្មទៅវិញ

ផ្សេងៗ