រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់ឧត្តមសិក្សា

(VOVWORLD) -  បន្តសម័យប្រជុំលើកទី៦ រដ្ឋសភាវៀត ណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី៦ខែវិច្ឆិកា អង្គប្រជុំបានផ្ទៀងស្តាប់នូវរបាយការណ៍បកស្រាយ ទទួលយកនិងកែ តម្រូវនៃ គម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ឧត្តមសិក្សា ព្រមទាំងពិភាក្សាអំពីគម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ឧត្តមសិក្សាផងដែរ។

រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់ឧត្តមសិក្សា - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ TTXVN)

ធ្វើការបង្ហាញអំពីរបាយការណ៍បកស្រាយ ទទួលយកនិងកែតម្រូវច្បាប់ស្តីពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ឧត្តមសិក្សា ប្រធានគណៈកម្មាធិការវប្បធម៍ អប់រំ យុវជន យុវជនជំទង់ លោក Phan Thanh Binh បានឲ្យដឹងថា៖  “ការអនុម័តលើច្បាប់ឧត្តមសិក្សាក្នុងសម័យជុំនេះគឺចាំបាច់ ដើម្បីបង្កើតរបៀងច្បាប់មួយឱ្យទាន់ពេលវេលា សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសំដៅលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង និងរួមចំណែកដល់ការច្នៃប្រឌិតនិងការលើកកម្ពស់គុណភាពនៃការអប់រំឧត្ដមសិកប្រកបដោយប្រសិទ្ធភាពបំផុត។ គណៈកម្មាធិការអចិន្ត្រៃ យ៍រដ្ឋសភា បានឃើញថា ការធ្វើវិសោធនកម្មនិងការបំពញបន្ថែមលើច្បាប់ឧត្តមសិក្សាលើកនេះ បានផ្តោតលើការពង្រីកវិសាលភាពនិងប្រសិទ្ធភាពនៃគោលនយោ បាយស្វ័យភាពសាកលវិទ្យាល័យនៅក្នុងច្បាប់បច្ចុប្បន្ន ព្រមទាំងកែសម្រួលនូវខ្លឹមសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាឱ្យមានស្ថេរភាពក្នុងការអនុវត្តដោយមិនផ្លាស់ប្តូរនូវរចនាសម្ព័ន្ធនៃច្បាប់ឡើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាស្នើរអោយរក្សាដដែលវិសាលភាពនៃសេចក្តីព្រាងច្បាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ