រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្ម

រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្ម - ảnh 1
រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្ម(http://www.monre.gov.vn/)

          (VOV)_នាព្រឹកថ្ងៃទី ៦ វិច្ឆិកា រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ដីធ្លីធ្វើ​វិសោធន
កម្ម។  បណ្ដាសមាជិក សមាជិកាសភាបានវាយតំលៃខ្ពស់ចំពោះ​សេចក្ដី​ព្រាងច្បាប់ដីធ្លី  ធ្វើវិសោធនកម្ម ដែលបានជូនរដ្ឋសភាលើកនេះ ​បានបំពេញ​បន្ថែមតិជាច្រើនរបស់ បណ្ដាសមាជិក សមាជិកាសភា និងប្រជាជនក្នុង​ទូទាំងប្រទេស។ ​ដំណាងជាច្រើន បានឯកភាពថា៖ ​ការកំណត់ដីធ្លីចំ​ណុះ​កម្មសិទ្ធិរបស់ប្រជាជនទាំងមូល ដោយរដ្ឋ ជាអ្នកដំណាងម្ចាស់កម្មសិទ្ធិ និងឯក​ភាពការគ្រប់គ្រងដូចជាសេចក្ដីព្រាងច្បាប់ដីធ្លី ធ្វើវិសោធនកម្មគឺចាំបាច់ ធានាការឯកភាពអំពីស្មារតី និងប្រភពកម្លាំង សម្ភារះ ប្រឆាំង
អំពើរំលោភបំពានទៅលើអធិបតេយ្យភាពជាតិ។

រួមមតិអំពីតំលៃដីធ្លី សមាជិក សមាជិកាសភាមួយចំនួនបានចាត់ទុកថា៖ គំរោង
ច្បាប់ដីធ្លីធ្វើវិសោធនកម្មនៅមានការកំណត់ទូទៅ មិនទាន់ច្បាស់​លាស់។ លោកស្រី 
Dang Thi My Huong សមាជិកាមណ្ឌល Ninh Thuan បានសង្កត់ធ្ងន់ថា៖

          “ ការកំណត់តំលៃដីធ្លីពេលដែលរដ្ឋប្រមូលយក ត្រូវគិតដល់ផល​ប្រយោជន៍ក កើតក្នុងអនាគត ពេលដែលសិទ្ធិប្រើប្រាស់ដីធ្លីរបស់ប្រជាជនត្រូវបានប្រមូលយក។ ត្រូវធ្វើយ៉ាងម៉េច ដើម្បីទឹកប្រាក់សំណង់ត្រូវធានា​ជីវភាព​រស់នៅស្មើឬល្អប្រសើរជាង
មុននេះ។”

          ក៏នារសៀលថ្ងៃនេះដែរ ​រដ្ឋសភានឹងស្ដាប់របាយការណ៍​ពិនិត្យឡើងវិញគំរោង
ច្បាប់សំណង់ (ធ្វើវិសោធនកម្ម) គំរោងច្បាប់ការពារ​បរិស្ថាន (ធ្វើវិសោធនកម្ម)…។ល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ