រដ្ឋសភាវៀតណាមឃ្លាំមើលការអនុវត្តច្បាប់ស្ឌីពីយុវជននៅទីក្រុងហាណូយ

(VOVworld) – នាថ្ងៃទី១៣ មករា គណៈកម្មាធិការវប្បធម៌ អប់រំ យុវជនជំទង់និង
កុមារនៃរដ្ឋសភាវៀតណាម បានដំណើរការការអនុវត្តច្បាប់ស្ដីពីយុវជន
នៅរដ្ឋធានីហាណូយ។នៅទីក្រុងហាណូយនាបច្ចុប្បន្នមានយុវជនចំនួន២,៨លាននាក់ (មានអាយុពី១៦ដល់៣០ឆ្នាំ) ស្រូបយក៣៣%នៃចំនួនប្រជាជនសរុប។នាពេល
កន្លងទៅ ទីក្រុងបានយកចិត្តទុកដាក់ពិសេសនិងកំណត់ថា យុវជនគឺជាប្រភពធនធាន
មនុស្សដ៏សំខាន់និងមានគុណភាពខ្ពស់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

រដ្ឋសភាវៀតណាមឃ្លាំមើលការអនុវត្តច្បាប់ស្ឌីពីយុវជននៅទីក្រុងហាណូយ - ảnh 1
យុវជនចូលរួមការបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបថត៖thanhnien.com.vn)


លោកស្រី Nguyen Thi Bich Ngoc អនុប្រធានគណៈកម្មាធិការទីក្រុងហាណូយបាន
ឲ្យដឹងថា នាពេលខាងមុខនេះ ហាណូយនិងកែសម្រួលការកំណត់ជាច្រើនឲ្យសមស្រប
នឹងលក្ខណៈពិសេសនៃរដ្ឋធានី ដើម្បីទីក្រុងម្ចាស់ការថែមទៀតក្នុងការអនុវត្ត
គោលនយោបាយសំរាប់យុវជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ