រដ្ឋសភាវៀតណាមចាប់ផ្ដើមសប្ដាហ៍ធ្វើការលើកទី៦នៃសម័យប្រជុំលើកទី៨

រដ្ឋសភាវៀតណាមចាប់ផ្ដើមសប្ដាហ៍ធ្វើការលើកទី៦នៃសម័យប្រជុំលើកទី៨ - ảnh 1
សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៣របស់រដ្ឋសភាវៀតណាម


(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា រដ្ឋសភាវៀតណាមបានដំណើរការសប្ដាហ៍ធ្វើការ
លើកទី៦ ក៏ជាសប្ដាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី
១៣។ក្នុងសប្ដាហ៍នេះ រដ្ឋសភាគ្រោងនឹងពិភាគ្សាអំពីច្បាប់ស្ដីពីការចាត់តាំងរដ្ឋអំ
ណាចដំបន់ ការអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រឆាំងធ្វើ
ទារុណកម្មនិងបណ្ដាការប្រព្រឹត្តិឬដាក់ទណ្ឌកម្មឃោឃៅ គ្មានមនុស្សធម៌ និងបំបាច់
មុខនិងអនុសញ្ញាស្ដីពីសិទ្ធិរបស់ជនពិការ។រដ្ឋសភាក៏នឹងអនុម័តលើច្បាប់ស្ដីពីការ
ចាត់តាំងតុលាការប្រជាជន(ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការចាត់តាំងអយ្យការប្រជា
ជន (ធ្វើវិសោធនកម្ម) និងសេចក្ដីសម្រេចចិត្តស្ដីពីការប្រតិបតិ្តច្បាប់ទាំងនេះ។
នៅសម័យបិទបញ្ចប់ រដ្ឋសភានឹងអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការធ្វើវិសោធ
នកម្មមាត្រាមួយចំនួននៃសេចក្ដីសម្រេចចិត្តលេខ៣៤របស់រដ្ឋសភាស្ដីពីការយក
សន្លឹកទំនុកទុកចិត្តចំពោះមុខងារដោយរដ្ឋសភា ក្រុមប្រឹក្សាជ្រើសតាំងឬសច្ចានុម័ត និងសេចក្ដីសម្រេចចិត្តស្ដីពីការផ្លាស់ប្ដូរថ្មីកម្មវិធី សៀវភៅអប់រំចំណេះ ទូទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ