រដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវផ្លាស់ប្តូរបទពិសោធន៍ការងារ

(VOVWORLD) - នាថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានធ្វើជាសហប្រធានសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ។

រដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវផ្លាស់ប្តូរបទពិសោធន៍ការងារ  - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងភរិយាអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane និងភរិយា (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងអាណត្តិកន្លងមកនេះ រដ្ឋសភានៃប្រទេសទាំងពីរបានរៀបចំសិក្ខាសាលាប្រធានបទចំនួន ៨ ក្នុងនោះមានសិក្ខាសាលាចំនួន ៤ ដែលដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ និងរដ្ឋសភានីតិកាលទី៩ នៃប្រទេសឡាវក៏បានបើកកិច្ចប្រជុំគណៈកម្មាធិការកាលពីខែតុលាមុនដែរ។ តាមរយៈសិក្ខាសាលានេះ រដ្ឋសភានៃប្រទេសទាំងពីរបានចែករំលែកបទពិសោធន៍ដ៏មានតម្លៃជាច្រើនក្នុងវិស័យប្រតិបត្តិការនានា។

ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane សង្ឃឹមថា នាពេលខាងមុខ គណៈ កម្មាធិការ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនៃរដ្ឋសភាវៀតណាម និងឡាវ នឹងបន្តជួបប្រាស្រ័យ ផ្លាស់ប្តូរមេរៀនបទពិសោធន៍ ដើម្បីរដ្ឋសភាឡាវ លើកកំពស់គុណភាពសកម្មភាពក្នុងនីតិបញ្ញត្តិថែមទៀត។

រដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវផ្លាស់ប្តូរបទពិសោធន៍ការងារ  - ảnh 2ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវលោក Xaysomphone Phomvihane អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរជួបពិភាក្សាការងារ (រូបថត៖ VOV)

នៅក្នុងសិក្ខាសាលានេះ សមាជិកនៃគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវបានពិភាក្សាលើខ្លឹមសារដូចខាងក្រោម៖ យន្តការទទួលពាក្យបណ្តឹងតវ៉ាពីប្រជាជន ជាពិសេសការសម្រេចចិត្តក្នុងវិស័យតុលាការ; ទំនួលខុសត្រូវរបស់អាជ្ញាធរនៅក្នុងសម័យសួរដេញដោល; ដំណើរការនៃការទទួលបានការបោះឆ្នោតទំនុកចិត្ត; ការសិក្សានិងធ្វើវិសោធនតាមនីតិវិធីនៃច្បាប់មួយដែលអាចធ្វើសោធនកម្មច្បាប់ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ