រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តលើច្បាប់ការងារ (ធ្វើវិសោធនកម្ម)

(VOVWORLD) - ច្បាប់នេះមានចំណុច ថ្មីមួយចំនួនដូចជា អាយុចូលនិវត្តន៍ត្រូវបានបង្កើនតាមដំណើរការរហូតដល់គ្រប់ ៦២ឆ្នាំចំពោះពលករនាឆ្នាំ ២០២៨និងគ្រប់៦០ឆ្នាំចំពោះពលការិនីនាឆ្នាំ២០៣៥។ 

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ដោយទទួលបានសម្លេងគាំទ្រភាគច្រើន រដ្ឋសភា វៀតណាមបានអនុម័តលើច្បាប់ការងារ (ធ្វើវិសោធនកម្ម)។ ច្បាប់នេះមានចំណុច ថ្មីមួយចំនួនដូចជា អាយុចូលនិវត្តន៍ត្រូវបានបង្កើនតាមដំណើរការរហូតដល់គ្រប់ ៦២ឆ្នាំចំពោះពលករនាឆ្នាំ២០២៨និងគ្រប់៦០ឆ្នាំចំពោះពលការិនីនាឆ្នាំ២០៣៥។ ចំពោះពេលវេលាធ្វើការធម្មតា ច្បាប់បានចែងថា មិនលើសពី៨ម៉ោងក្នុងមួយថ្ងៃ និងមិនលើសពី៤៨ម៉ោងក្នុងមួយសប្ដាហ៍។

        បន្ទាប់នោះ នៅពេលពិភាក្សាអំពីសេចក្ដីព្រាងច្បាប់វិនិយោគ (ធ្វើវិសោធន កម្ម) សមាជិក សភាភាគច្រើនបានចាត់ទុកថា ច្បាប់នេះនឹងរួមចំណែកលុបចោល របាំងក្នុងសកម្មភាពវិនិយោគ អាជីវកម្ម ដែលមិនសមស្របនឹងខឿនសេដ្ឋកិច្ច ទីផ្សារនិងការសន្យាធ្វើសមាហរណកម្មរបស់វៀតណាម ព្រមទាំងបង្កើតមូលដ្ឋាន ខាងគតិយុត្តសម្រាប់ការកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម អោយកាន់តែ ងាយស្រួល ប្រកបដោយតម្លាភាពនិងសមភាពរវាងវិនិយោគិនផងដែរ។ លោក Tran Van Tien សមាជិកសភាមណ្ឌល Vinh Phuc បានចាត់ទុកថា៖

        “ការធ្វើវិសោធនកម្មនូវការអនុគ្រោះនិងជំនួយឧបត្ថម្ភដល់ការវិនិយោគគឺការងារចាំបាច់ ជាពិសេសគឺដំណើរការ បែបបទដើម្បីទទួលបានអនុគ្រោះនិង ជំនួយឧបត្ថម្ភវិនិយោគ សំដៅធានាសិទ្ធិរបស់វិនិយោគិន។ ច្បាប់ក៏បំពេញបន្ថែម របៀបជួយឧបត្ថម្ភវិនិយោគថ្មីនោះគឺជួយឧបត្ថម្ភវិនិយោគពីថវិការដ្ឋ។ ខ្ញុំស្នើអោយ បន្តត្រួតពិនិត្យលើការអនុគ្រោះនិងជំនួយឧបត្ថម្ភវិនិយោគ បំពេញបន្ថែមនូវបទ ដ្ឋាន លក្ខខ័ណ្ឌស្ដីពីប្រសិទ្ធភាពនៃគម្រោងវិនិយោគ ធ្វើជាមូលដ្ឋានដើម្បីកំណត់ ថា អាចទទួលបានអនុគ្រោះដែរឬអត់ ជាពិសេសគឺការជួយឧបត្ថម្ភខាងវិទ្យា សាស្ត្របច្ចេកទេសនិងការផ្ទេរប្រគល់បច្ចេកវិទ្យា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ