រដ្ឋសភាវៀតណាមពិភាក្សាច្បាប់ចរាចរណ៍តាមផ្លូវទឹកក្នុងប្រទេស

          (VOV)_នាព្រឹកថ្ងៃទី ២១ ឧសភា រដ្ឋសភាវៀតណាមបានបន្តធ្វើការនៅសាល
ប្រជុំ ស្ដាប់​របាយការណ៍ស្ដីពីការទទួលយកយោបល់ កែសម្រួល​សេចក្ដី​ព្រាង​ច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍​តាម​ផ្លូវទឹក​ក្នុងប្រ ទេស និងពិភាក្សាអំពីខ្លឹមសារមួយចំនួនដែលនៅមានមតិខុសគ្នាក្នុងសេចក្ដីព្រាង
ច្បាប់នេះ។ ​សន្និដ្ឋានកិច្ចប្រជុំនាពេលព្រឹកថ្ងៃនេះ អនុប្រធានរដ្ឋ​សភាវៀតណាម
 លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់​ថា៖​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភានឹង បញ្ជាណែនាំបន្តទទួលយកមតិរបស់បណ្ដាសមាជិក សមាជិកាសភា ដើម្បី
បន្ត ស្រាវជ្រាវ កែសម្រួលសេចក្ដី​ព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយ ចំនួននៃច្បាប់ចរាចរណ៍តាមផ្លូវទឹកក្នុងប្រទេស និងតាមរបៀបវារះ រដ្ឋសភានឹងពិនិត្យ
មើល អនុម័តក្នុងសម័យប្រជុំលើកនេះដែរ។

រដ្ឋសភាវៀតណាមពិភាក្សាច្បាប់ចរាចរណ៍តាមផ្លូវទឹកក្នុងប្រទេស - ảnh 1
អនុប្រធានរដ្ឋ​សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (http://nguyenthikimngan.net/)

ក៏ក្នុងព្រឹកថ្ងៃនេះដែ៛រ រដ្ឋសភាក៏បានពិភាក្សាតាមក្រុមៗ អំពីសភាពការណ៍នៅ សមុទ្រខាងកើត និងការដែលចិនបានដាក់ស្ថានីយខួង Haiyang Shiyou 981 ដោយ ខុសច្បាប់ ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់​វៀតណាម​ និងពិភាក្សាអំពីការផ្តួចផ្តើម
គំនិត  ដំណោះស្រាយរបស់វៀតណាម។

          នារសៀលថ្ងៃនេះដែរ រដ្ឋសភាធ្វើការតាមក្រុមៗ ពិភាក្សាអំពីគំរោង​កម្មវិធីកសាង ច្បាប់ បទបញ្ញាតសំរាប់ ឆ្នាំ ២០១៥ ពិភាក្សាអំពីគមរោងច្បាប់ធ្វើ​វិសោធនកម្ម បំពេញ បន្ថែមមាត្រាមួយចំនួននៃច្បាប់អាកាសចរស៊ីវិល​វៀតណាម…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ