រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីពីអាជ្ញាធរ នគរនៅទីក្រុងហូជីមិញនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការចាត់តាំងធនធានមនុស្ស
(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា នៅសាលប្រជុំ រដ្ឋសភាវៀតណាមបានពិភាក្សាគ្នាលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអាជ្ញាធរនគរនៅទីក្រុងហូជីមិញ។
រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីពីអាជ្ញាធរ នគរនៅទីក្រុងហូជីមិញនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការចាត់តាំងធនធានមនុស្ស (រូបថត៖ quochoi.vn) |
រដ្ឋសភាក៏បានអនុម័តលើសេចក្តីសម្រេចចិត្តដោយផ្តល់ស្ចាប័នតែងតាំងរដ្ឋមន្រ្តី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទេសាភិបាលនៃធនាគាររដ្ឋវៀតណាម ព្រមទាំងតែងតាំងប្រធានតុលាការប្រជាជនកំពូលផងដែរ ។
ជាលទ្ធផល លោក Huynh Thanh Dat កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោក Nguyen Thanh Long កាន់តំណែងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រីឯលោកស្រី Nguyen Thi Hong ទទួលតំណែងជាទេសាភិបាលនៃធនាគាររដ្ឋ។
នៅរសៀលថ្ងៃដដែលនេះ រដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តស្តីពីគម្រោងថវិការដ្ឋនៅឆ្នាំ ២០២១ ព្រមទាំងពិភាក្សាគ្នាអំពីវិធានការណ៍ដើម្បីដោះស្រាយការលំបាកសម្រាប់អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាមដោយសាររង ផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាដើម៕