រដ្ឋសភាអាមេរិកបញ្ជាក់លោក Donald Trump ជាប់ឆ្នោតប្រធានាធិបតីជាផ្លូវការ


រដ្ឋសភាអាមេរិកបញ្ជាក់លោក Donald Trump ជាប់ឆ្នោតប្រធានាធិបតីជាផ្លូវការ - ảnh 1
រដ្ឋសភាអាមេរិកបញ្ជាក់លោក Donald Trump ជាប់ឆ្នោតប្រធានាធិបតីជាផ្លូវការ (VNA)

(VOVworld) – នាថ្ងៃទី ៦ មករា រដ្ឋសភាអាមេរិកបានទទួលស្គាល់ថា៖ លោក
 Donald Trump ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ
២០១៦ កន្លងទៅដើម្បីក្លាយទៅជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក។
 តាមគំរោង បន្ទាប់ពីពិធីសច្ចាប្រណិធានទទួលដំណែងរបស់ប្រធានាធិបតីជាប់
 ឆ្នោត លោក Donald Trump នាថ្ងៃទី ២០ មករា ខាងមុខ​ រដ្ឋសភាអាមេរិកនឹង
ចាប់ ផ្តើមរបៀបវារៈដ៏មមាញឹត ។ បញ្ហាក្តៅគគុកនៃឆាកនយោបាយអាមេរិក
នាពេល ខាងមុខគឺអនាគតនៃកម្មវិធីថៃទាំសុខភាពមានតំលៃទាបឬហៅថា
 ObamaCare ការកែទម្រង់អនុក្រិត្យនិងសេចក្តីសម្រេចនិតិបញ្ញត្តិ ការបំភ្លឺ
រឿងហេតុការធ្វើអន្តរាគមន៍របស់រុស្ស៊ីចូលក្នុងការបោះឆ្នោតប្រធានាធិបតី
អាមេរិកនិងការអនុម័តលើរាល់សំណើតែងតាំងគណៈរដ្ឋមន្ត្រីរបស់រដ្ឋអំណាច
ថ្មី។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀតប្រធានាធិបតីជាប់ឆ្នោតអាមេរិក
លោក Donald Trump ក៏ទើបនឹងស្នើឲ្យមន្ត្រីរាប់ពាន់នាក់ក្នុងរដ្ឋអំណាចរបស់
អតីត ប្រធានាធិបតី Barack Obama ចាកចេញពីទីស្នាក់ការមុនពេលលោក
 Trump ដំណែង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ