រដ្ឋអំណាច Cataluña ជំរុញផែនការប្រកាសឯករាជ្យដោយឯកតោភាគី

(VOVWORLD) - បណ្ដាអ្នកប្រមុខរដ្ឋអំណាចតំបន់ Cataluña របស់អេស្ប៉ាញកំពុងបន្ត ជំរុញផែនការឆ្ពោះទៅការប្រកាសឯករាជ្យដោយឯកតោភាគីចេញពីអេស្ប៉ាញ។ 
រដ្ឋអំណាច Cataluña ជំរុញផែនការប្រកាសឯករាជ្យដោយឯកតោភាគី  - ảnh 1 រដ្ឋអំណាច Cataluña ជំរុញផែនការប្រកាសឯករាជ្យដោយឯកតោភាគី 

(VOVworld) – បណ្ដាអ្នកប្រមុខរដ្ឋអំណាចតំបន់ Cataluña របស់អេស្ប៉ាញកំពុងបន្ត ជំរុញផែនការឆ្ពោះទៅការប្រកាសឯករាជ្យដោយឯកតោភាគីចេញពីអេស្ប៉ាញ។ ផែនការនេះអាចត្រូវបានអនុម័តនាសប្តាហ៍ខាងមុខ ដោយមិនអើពើដល់បទបញ្ជារបស់ តុលាការរដ្ឋធម្មនុញ្ញនិងវិធានការដាក់សម្ពាធទៅលើសេដ្ឋកិច្ចពីរដ្ឋាភិបាលអេស្ប៉ាញ។ ទោះបីជា តុលាការរដ្ឋធម្មនុញ្ញអេស្ប៉ាញបានបញ្ឈប់សម័យប្រជុំនៃស្ថាប័ននីតិបញ្ញាត្តិ នៃតំបន់នេះដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៩ តុលា ខាងមុខ សំដៅអនុម័តលើ ឯកររាជ្យក្តី ប៉ុន្តែ ថ្នាក់ដឹកនាំតំបន់ Cataluña  លោក Carles Puigdemont បានឲ្យដឹង ថា៖ លោកនឹងថ្លែងបទន្ទរកថានៅស័យប្រជុំសំខាន់នេះនាថ្ងៃទី ១០ តុលា ខាងមុខ។ នាបច្ចុប្បន្នមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ក្នុងតំបន់កំពុងពិភាក្សាអំពីសេចក្តីប្រកាសឯករាជ្យ ដែលគ្រោងនឹងដាក់ជូនឡើងសម័យប្រជុំលើកនេះ។ ក្នុងកាលទេសៈតានតឹងឡើងៗនៅអេស្ប៉ាញមានការអំពាវនាវជាច្រើនឲ្យភាគីទាក់ទិននានាបង្រួបបង្រួមដើម្បីដោះ ស្រាយការខ្វែងគំនិត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ